ព័ត៌មានបច្ចេកវិទ្យា ព័ត៌មានអន្តរជាតិ

Apple ស្នើដ្ឋាភិបាលឥណ្ឌា រៀបចំការផលិតក្នុងប្រទេសនេះ

ក្រុមហ៊ុន Apple បានជូនដំណឹងទៅកាន់រដ្ឋាភិបាលប្រទេសឥណ្ឌា តាមរយ:ការទំនាក់ទំនងជាផ្លូវការ ដែលពួកគេកំពុងស្នើសុំការរៀបចំផលិតកម្មក្នុងប្រទេសនេះ។ កំឡុងពេលដែលក្រុមហ៊ុន Apple ត្រូវបានចាប់អារម្មណ៍ក្នុងការបើកហាងចែកចាយរបស់ពួកគេផ្ទាល់នៅប្រទេសឥណ្ឌា រដ្ឋាភិបាលប្រទេសឥណ្ឌា ក៏មានចំណាប់អារម្មណ៍ខ្លាំង លើសពីគម្រោងនៃការរៀបចំផលិតកម្មក្រុមហ៊ុន Apple នោះទៅទៀត។

2

រដ្ឋាភិបាលប្រទេសឥណ្ឌា ធ្លាប់បានលើកទឹកចិត្តទាក់ទងទៅនឹងការផលិតទូរស័ព្ទដៃវ័យឆ្លាត ឧបករណ៍អេឡិចត្រូនិច និងផលិតផលផ្សេងៗទៀត តាមរយ:កម្មវិធីមួយឈ្មោះថា «Make In India» ឬប្រែថា «បង្កើតក្នុងប្រទេសឥណ្ឌា»។

ក្រុមហ៊ុន Apple បានសុំការលើកទឹកចិត្តទាក់ទងទៅនឹងនាយកដ្ឋាននៃចំណូល ព្រមទាំងមន្ទីរអេឡិចត្រូនិចនិងព័ត៌មានបច្ចេកវិទ្យា នៅក្នុងលិខិតរបស់ខ្លួនផងដែរ។

រដ្ឋាភិបាលប្រទេសឥណ្ឌា កាលពីអតីតកាល ធ្លាប់បានបដិសេធសំណើរបស់ក្រុមហ៊ុន Apple ដែលនាំចូលទូរសព្ទ iPhone ផលិតហើយស្រាប់មកលក់នៅប្រទេសនេះ នឹងត្រូវបានសុំឲ្យគិតពីការរៀបចំផលិតកម្មក្នុងប្រទេសឥណ្ឌា ដោយផ្ទាល់វិញ។

ក្រុមហ៊ុន Apple បានប្រកាសថា ពួកគេនឹងបើកការិយាល័យ Apple Maps development នៅទីក្រុង Hyderabad ប្រទេសឥណ្ឌា និងការិយាល័យ iOS App Design and Development Accelerator នៅទីក្រុង Bengaluru ប្រទេសឥណ្ឌា៕

apple-final

មតិយោបល់