ព័ត៌មានអន្តរជាតិ

ឥណ្ឌូនេស៊ីចេញសេចក្ដីព្រមានកម្រិតខ្ពស់បំផុត ខណៈសញ្ញានៃការផ្ទុះភ្នំភ្លើង អាចនឹងកើតមានឡើងនាពេលឆាប់ៗ

ឥណ្ឌូនេស៊ីៈ កាន់តែមានការព្រួយបារម្ភខ្លាំងទ្បើង ខណៈក្រុមហ៊ុន​អាកាសចរណ៍​ចេញសេចក្ដី​ព្រមាន ពណ៌​ក្រហម ​នៃកម្រិតគ្រោះថ្នាក់ខ្ពស់បំផុត ​បន្ទាប់ពីផេះភ្នំភ្លើង ​Agung បាន​ហុយ​ឡើង​នៅ​ជិត​កោះបាលី។ នេះបើយោងតាមសារព័ត៌មាន BBC ចេញផ្សាយនៅថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០១៧។

ការព្រមាន​ពណ៌​ក្រហម​នេះ គឺមានន័យថា ការផ្ទុះ​មួយ​នៃ​ភ្នំភ្លើង​នេះ​ អាច​នឹង​កើតឡើង​នាពេល​ឆាប់ៗ​ខាងមុខ ជាមួយនឹង​ការបញ្ចេញ​ផេះ​ដ៏​ច្រើន​។​

ទន្ទឹមការចេញសេចក្ដីព្រមានឲ្យមានការប្រុងប្រយ័ត្ន សម្រាប់ប្រជាពលរដ្ឋ អាជ្ញាធរឥណ្ឌានេស៊ី ក៏បានពង្រីកតំបន់ត្រូវជម្លៀសមនុស្ស នៅជុំវិញភ្នំភ្លើងនោះផងដែរ។

ពាក់ព័ន្ធនឹងបញ្ហានេះ អាកាសយានដ្ឋានមួយចំនួននៅលើកោះ បានលុបចោលជើងហោះហើររបស់ពួកគេ ដោយបន្សល់ទុកឲ្យអ្នកដំណើរជាច្រើន ត្រូវបានជាប់គាំងនៅទីនោះ។

សូមជំរាបថា ផ្សែងផេះដ៏ងងឹត ដែលហុយចេញពីភ្នំភ្លើង ត្រូវបានគេមើលឃើញថា មានកម្ពស់រហូតដល់ ៣,៤០០ ម៉ែត្រឯណ្ណោះពីលើកំពូលភ្នំ៕

មតិយោបល់