ព័ត៌មានអន្តរជាតិ

ចិនចំណាយប្រាក់ ៦៥ ពាន់លានដុល្លារអាមេរិក ដើម្បីកែលម្អប្រព័ន្ធផ្គត់ផ្គង់ទឹក

ចិនៈ ក្រសួងបរិស្ថាន បានឲ្យដឹងថា រដ្ឋាភិបាលចិនគ្រោងចំណាយប្រាក់សរុបចំនួន ៤៣០ ពាន់លានយន់ ត្រូវនឹង ៦៥ ពាន់លានដុល្លារអាមេរិក លើគម្រោងដាច់ដោយឡែក ៤.៨០០ គម្រោង ក្នុងគោលបំណងធ្វើ ឲ្យប្រសើរឡើង នៅគុណភាពនៃការផ្គត់ផ្គង់ទឹករបស់ខ្លួន។ នេះបើយោងតាមរយៈ សារព័ត៌មានចិនសិង្ហបុរី ចេញផ្សាយនៅថ្ងៃទី៩ ខែសីហា ឆ្នាំ២០១៦។

គម្រោងនេះ ត្រូវបានធ្វើទ្បើងចំពេលកើនឡើង នៃការព្រួយបារម្ភអំពីបរិយាកាស ដែលចិនបានប្រកាស សង្គ្រាមលើកត្តាបំពុល និង បង្កើតច្បាប់ថ្មីមួយ ដើម្បីធ្វើឲ្យសមស្របតាមស្តង់ដា ព្រមទាំងដាក់ទោសទណ្ឌកម្ម ចំពោះក្រុមហ៊ុន និងរដ្ឋាភិបាលក្នុងស្រុក ប្រសិនបើមិនទទួលយកគោលនយោបាយរបស់ច្បាប់ថ្មីមួយនេះ។

វិស័យរុករករ៉ែជាផ្នែកសំខាន់មួយ ដែលពង្រីកសេដ្ឋកិច្ចរបស់ចិនយ៉ាងឆាប់រហ័ស ក្នុងរយៈពេលបីទសវត្សរ៍ ចុងក្រោយ ប៉ុន្តែការខ្វះបទបញ្ជា និងការពង្រឹងគុណភាព ស្តង់ដានៅខ្សោយ ដែលធ្វើឲ្យរងផលប៉ះពាល់ដី ជាច្រើន និងបន្សល់នូវការផ្គត់ផ្គង់ផ្នែកទឹក និងដីគោកមិនសមស្រប សម្រាប់ការប្រើប្រាស់របស់មនុស្ស និងបានគំរាមកំហែងដល់សុខភាពសាធារណៈ៕

គួរបញ្ជាក់ដែរថា ចិនត្រូវចំណាយប្រាក់យ៉ាងច្រើន ដើម្បីកែលម្អគុណភាពនៃការផ្គត់ផ្គង់ទឹករបស់ខ្លួន ដូចជាការព្យាយាមដើម្បីបញ្ច្រាសការខូចខាត ដូចជាច្បាប់គ្រប់គ្រងសារធាតុគីមី កាកសំណល់ និងការប្រើប្រាស់ថ្នាំសម្លាប់សត្វល្អិត និងជីហួសកម្រិត៕

China has another pollution crisis on its hands (2)China has another pollution crisis on its hands (1)

មតិយោបល់