អាមេរិកៈ បេក្ខភាពប្រធានាធិបតីអាមេរិក មកពីគណបក្សប្រជាធិបតេយ្យ លោកស្រីហ៊ីលឡារី គ្លីនតុន បានចេញរបាយការណ៍បង់ថ្លៃពន្ធរបស់លោកស្រីក្នុងឆ្នាំ ២០១៥ កាលពីថ្ងៃសុក្រ និងបានដាក់សម្ពាធលើគួប្រជែងរបស់ខ្លួលមកពីគណបក្សសាធារណរដ្ឋ គឺលោក Donald Trump ឲ្យបង្ហាញរបាយការណ៍បង់ថ្លៃពន្ធជាសាធារណៈដែរ។
យោងតាមយុទ្ធនាការឃោសនា បានឲ្យដឹងថា លោកស្រីគ្លីនតុន និងស្វាមី ដែលជាអតីតប្រធានាធិបតី លោក ប៊ីន គ្លីនតុន បានបង់អាត្រាពន្ធលើប្រាក់ចំណូល ដល់សហព័ន្ធ ៣៤.២ ភាគរយ និងបានបង់ទៅរដ្ឋ និងអត្រាពន្ធលើប្រាក់ចំណូលក្នុងតំបន់ ៩ភាគរយនៃចំនួនប្រាក់ចំណូលសរុប ១០.៧ លានដុល្លារ ក្នុងឆ្នាំ ២០១៥ ។ ពួកគាត់បរិច្ចាគ៩,៨ ភាគនៃប្រាកចំណូលសរុបទៅមូលនិធិជំនួយសប្បុរសធម៌ ហើយភាគច្រើនទៅមូលនិធិគ្លីនតុន។
យុទ្ធនាការគ្លីនតុនក៏បានបង្ហាញបញ្ជីចំណាយនៃការថ្លែងសន្ទរកថាចំនួន ៤១លើក ដែលលោកស្រីបានធ្វើឡើងនៅក្នុងឆ្នាំ ២០១៣ មានតម្លៃចន្លោះពី ២២៥,០០០ដុល្លារ ទៅ ៤០០,០០០ដុល្លារ។ ខណៈនោះដែរ លោក ប៊ីនគ្លីតុន ក៏បានចេញបញ្ជីចំណាយលើការថ្លែងសន្ទរកថា៤៣លើក នៅក្នងឆ្នាំដូចគ្នានោះដែរ ។
នាយិការទំនាក់ទំនង់យុទ្ធនាការគ្លីនតុន លោកស្រី Jennifer Palmieri បាននិយាយថាការបង្ហាញនេះដើម្បីបញ្ជាក់អំពីភាពស្អាតស្អំ ឬ តម្លាភាព នៅក្នុងផ្នែកហិរញ្ញវត្តុ ផ្ទុយស្រឡះពីលោក Trump កំពុងតែព្យាយាមលាក់ របាយការណ៍បង់ថ្លៃពន្ធរបស់ខ្លួននៅពីក្រោយលេសដោះសារក្លែងក្លាយ និងដើរតាមគន្លងចាស់លើការសន្យារបស់គាត់ដែលធ្លាប់បានធ្វើពីមុន ។
លោកTrump បានអះហាងថា មិនអាចចេញរបាយការណ៍នៃប្រាក់បង់ថ្លៃពន្ធបានទេព្រោះ គាត់កំពុងធ្វើការត្រួតពិនិត្យ។
លោក Warren Buffett ជាមិត្តភក្តិ និងកំពូលមហាសេដ្ឋីម្នាក់របស់ពិភពលោក នៅដើមខែសីហានេះ ព្យាយាមធ្វើឲ្យលោក Trump យល់ព្រមពិភាក្សាលើការបង្ហាញរបាយការណ៍បងថ្លៃពន្ធរបស់ពួកគាត់។
លោក Buffett លើកឡើងដូច្នេះថា «គ្មានច្បាប់ណាប្រឆាំងនឹងរបាយការណ៍ប្រាក់បង់ថ្លៃពន្ធទេ វាគ្រាន់តែធ្វើឡើងសម្រាប់ បើកឱកាសឲ្យប្រជាពលរដ្ឋ បានសាកសួរនូវអ្វីដែលមាន ហើយគ្មានអ្វីគួរឲ្យក្លាចទេបើគ្មានអ្វីធ្វើខុសផងនោះ »៕
មតិយោបល់