ជប៉ុនៈ ចំនួនអ្នកស្លាប់ដោយសារភ្លៀងធ្លាក់ខ្លាំង ដែលបានបំផ្លិចបំផ្លាញផ្នែកនានា នៃប្រទេសជប៉ុន រហូតមកទល់ថ្ងៃច័ន្ទនេះ បានកើនទ្បើងដល់ ៧៥ នាក់ហើយ ខណៈដែលក្រុមជួយសង្គ្រោះ និងកងទ័ព នៅតែបន្តព្យាយាមប្រតិបត្តិការរបស់ពួកគេ នៅក្នុងភក់ និងទឹក ដើម្បីសង្គ្រោះជីវិតជនរងគ្រោះ។ នេះបើយោងតាមសារព័ត៌មាន Channel News Asia ចេញផ្សាយនៅថ្ងៃទី៩ ខែកក្កដា ឆ្នាំ២០១៨។
តាមសេចក្ដីរាយការណ៍ បានឲ្យដឹងថា មនុស្សរាប់សិបនាក់ នៅតែបន្តបាត់ខ្លួន បន្ទាប់ពីថ្ងៃភ្លៀងធ្លាក់ខ្លាំង ដែលបណ្តាលឲ្យមានទឹកជំនន់ និងការបាក់ដី។
នាយករដ្ឋមន្ត្រីជប៉ុន លោក ស៊ីនហ្សូ អាបេ បានបញ្ជាក់ថា នឹងស្វះស្វែងជួយសង្គ្រោះ ជនរងគ្រោះដោយសារទឹកជំនន់ ឲ្យទាន់ពេលវេលា ខណៈដែលមនុស្សមួយចំនួន បានផ្ញើសារទាំងអស់ក្ដីសង្ឃឹម ទៅលើស្វែងរក និងជួយសង្គ្រោះរបស់ភ្នាក់ងារជួយសង្គ្រោះបន្ទាន់។
សូមជំរាបថា ភូមិជាច្រើន នៅភាគកណ្តាល និងភាគខាងលិចនៃប្រទេសជប៉ុន ត្រូវបានគេជម្លៀសអ្នកស្រុក ទៅកាន់ទីតាំងសុវត្ថិភាព បន្ទាប់ដំបូលលំនៅដ្ឋានរបស់ពួកគេ ត្រូវបានទឹកជំនន់ពន្លិចចុះទៅក្រោម៕



មតិយោបល់