ព័ត៌មានជាតិ

ចាប់វាយខ្នោះបុរសម្នាក់ ជាប់ពាក់ព័ន្ធនឹងករណីគ្រឿងញៀន

ភ្នំពេញៈ ជនសង្ស័យម្នាក់ និងថ្នាំញៀន ៣កញ្ចប់ ត្រូវបានកម្លាំងនគរបាលខណ្ឌព្រែកព្នៅចាប់វាយខ្នោះ កាលពីវេលាម៉ោង១និង៣០នាទីយប់រំលងអធ្រាត្រថ្ងៃទី១៣ ខែសីហា ឆ្នាំ២០១៦ ដែលនៅត្រង់ចំណុចមុខមណ្ឌលសុខភាពព្រែកព្នៅ សង្កាត់ព្រែកព្នៅ ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ។

ជនសង្ស័យឈ្មោះ ជូ សុគន្ធ ភេទប្រុស អាយុ២៦ឆ្នាំ មុខរបរបើកបរ ស្នាក់នៅភូមិឡរកំបៅ សង្កាត់ស្វាយប៉ាក ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ និងបានដកហូតនៅម្សៅក្រាមពណ៌(ស)ថ្លា ចំនួន៣កញ្ចប់ ជាប្រភេទម៉ាទឹកកក។

លោក ឌិន សារ៉ាតុម អធិការរងទទួលផ្នែកព្រហ្មទណ្ឌខណ្ឌបានឲ្យដឹងថា នៅយប់ថ្ងៃទី១៣ ខែសីហា ឆ្នាំ២០១៦ កម្លាំងសមត្ថកិច្ចខណ្ឌព្រែកព្នៅបានធ្វើការជិះល្បាតនៅក្នុងមូលដ្ឋាន លុះជិះមកដល់ចំណុចមុខមណ្ឌលសុខភាពព្រែកព្នៅ តាមបណ្តោយផ្លូវជាតិលេខ៥ ស្ថិតនៅក្នុងភូមិពោធិ៍មង្គល សង្កាត់ព្រែកព្នៅ ក៏បានប្រទះឃើញជនសង្ស័យ ២នាក់ជិះម៉ូតូ មួយគ្រឿង ម៉ាក សង់កូរ៉េ សេ១០០ ពណ៌ខៀវ ពាក់ស្លាកលេខ ភ្នំពេញ 1Y-8446 ដោយមានការសង្ស័យ ទើបកម្លាំងសមត្ថកិច្ចយើងបានធ្វើការឃាត់សួរ និងបានឆែកឆេររកឃើញនៅម្សៅក្រាមពណ៌(ស)ថ្លា ចំនួន ៣កញ្ចប់ ហើយកម្លាំងសមត្ថកិច្ចយើងបានឃាត់ខ្លួនយកមកអធិការដ្ឋាននគរបាលខណ្ឌ ដើម្បីធ្វើការសាកសួរបន្ត។

លោក ឌិន សារ៉ាតុម បានបន្តទៀតថា ដោយលែងមានជនសង្ស័យម្នាក់ដែលមិនត្រូវជាប់ពាក់ពន្ធ័នោះមានឈ្មោះ កែវ ចន្ទ័វាសនា ត្រូវបានលោក អ៊ុ សុភក្រ្ត័ ព្រះរាជអាជ្ញារងអមអយ្យការសាលាដំបូងរាជធានីភ្នំពេញ បានឲ្យអធិការដ្ឋាននគរបាលខណ្ឌព្រែកព្នៅ ធ្វើការអប់រំ និងកិច្ចសន្យាឲ្យត្រឡប់ទៅលំនៅដ្ឋានវិញ ដោយមានការធានាពីប្រពន្ធឈ្មោះ រិន ណារី។

បច្ចុប្បន្នជនសង្ស័យខាងលើ រួមនិងវត្ថុតាង ត្រូវកម្លាំងសមត្ថកិច្ចឃុំខ្លួនជាបណ្តោះអាសន្ននៅអធិការដ្ឋាននគរបាលខណ្ឌព្រែកព្នៅ ដើម្បីកសាងសំណុំរឿង បញ្ជូនទៅកាន់តុលាការចាត់ការតាមនីតីវិធីច្បាប់៕

photo_2016-08-13_16-50-27photo_2016-08-13_16-50-29photo_2016-08-13_16-50-31

មតិយោបល់