ព័ត៌មានអន្តរជាតិ

ប៉ូលិសតួកគី បង្ហាញមុខឃាតក ដែលបានបាញ់សម្លាប់មនុស្សនៅក្លឹបរាត្រី

តួកគីៈ ប៉ូលិសក្រុងអ៊ីស្តង់ប៊ុល បានបង្ហាញមុខឃាតក ដែលជាសមាជិកក្រុមភេរវករ ISIS ដែលបានបើកការបាញ់ នៅឯក្លឹបរាត្រីមួយ ក្នុងទីក្រុងអ៊ីស្តង់ប៊ុល នៅមុនថ្ងៃចូលឆ្នាំសកលថ្មី ដោយបង្កឲ្យមនុស្ស យ៉ាងហោចណាស់ ៣៩ នាក់ បានបាត់បង់ជីវិត និង ៤០ នាក់ផ្សេងទៀតរងរបួស។ នេះបើយោងតាមរយ: សារព័ត៌មាន BBC ចេញផ្សាយនៅថ្ងៃទី៣ ខែមករា ឆ្នាំ២០១៧។

ក្នុងចំណោមអ្នកស្លាប់នោះ មានម្នាក់ជាមន្រ្តីប៉ូលិស គឺលោក Vasip Sahin ហើយបើតាមការអះអាងពីអាជ្ញាធរ បាននិយាយថា វាជាការវាយប្រហារភេរវកម្មមួយ។

ការវាយប្រហារនេះ បានកើតឡើងនៅក្លិបរាត្រី Reina ក្នុងតំបន់ Ortakoy នៅប្រហែលម៉ោង ១ និង ៣០នាទីទៀបភ្លឺ (ម៉ោងក្នុងស្រុក )។ តាមសេចក្ដីរាយការណ៍ មនុស្សប្រមាណជា ៥០០ ទៅ ៦០០ នាក់ គឺស្ថិតនៅក្នុងក្លិបនោះ៕

មតិយោបល់