តួកគីៈ ទីភ្នាក់ងារព័ត៌មាន Dogan រាយការណ៍ថា ជនស៊ីវិលបីនាក់ បានស្លាប់ ខណៈដែល ៤០ នាក់ទៀតរងរបួស ដោយសារការបំផ្ទុះគ្រាប់បែករថយន្តមួយ និងការវាយប្រហារគ្រាប់កាំភ្លើង នៅទីបញ្ជាការដ្ឋានប៉ូលិស ក្នុងខេត្ត Van ភាគខាងកើតប្រទេសតួកគី កាលពីល្ងាចថ្ងៃពុធ។ នេះបើយោងតាមរយៈ សារព័ត៌មានចិនសិនហួរ ចេញផ្សាយនៅថ្ងៃទី ១៨ ខែសីហា ឆ្នាំ២០១៦។
តាមរបាយការណ៍នេះ បានឲ្យដឹងថា ពួកសកម្មប្រយុទ្ធរបស់គណបក្សពលករឃើដ (PKK) បានអនុវត្តការវាយប្រហារនេះ។
ទីស្នាក់ការប៉ូលិស នៅតំបន់ជនបទនៃទីក្រុងវ៉ាន់ ត្រូវបានវាយប្រហារដោយបំផ្ទុះគ្រាប់បែកក្នុងរថយន្ត នៅវេលាម៉ោងប្រហែល ១១ យប់ (ម៉ោងក្នុងស្រុក ) កាលពីថ្ងៃពុធ។
ក្នុងនោះដែរ បើតាមសម្ដីពីអ្នកស្រុកដែលរស់នៅ ភាគកណ្តាលទីក្រុងនេះ បាននិយាយថា បន្ទាប់ពីការបំផ្ទុះ គ្រាប់បែក ពួកគេបានឮសំឡេងបាញ់កាំភ្លើង ហើយខណៈនោះ រថយន្តសង្គ្រោះបន្ទាន់ និងកងកម្លាំង សន្តិសុខជាច្រើន ត្រូវបានបញ្ជូនទៅកាន់កន្លែងកើតហេតុភ្លាមៗ៕
មតិយោបល់