ព័ត៌មានបច្ចេកវិទ្យា ព័ត៌មានអន្តរជាតិ

កូរ៉េខាងត្បូង ជាប្រទេសដែលមានអ៊ីនធើណេតលឿនជាងគេបំផុត

ចិនៈ យោងតាមរបាយការណ៍ស្រាវជ្រាវរបស់ស្ថាប័នវិភាគទិន្នន័យ Akamai បានឲ្យដឹងថា កូរ៉េខាងត្បូង ជាប្រទេសដែលមានល្បឿនអ៊ីនធើណេតលឿនជាងគេបំផុត សម្រាប់ឆ្នាំ២០១៦នេះ។

នៅក្នុងរបាយការណ៍ បានបង្ហាញថា ល្បឿនអ៊ីនធើណេតជាមធ្យមនៅក្នុងប្រទេសកូរ៉េខាងត្បូង មានល្បឿន 29Mbps ដែលជាល្បឿនលឿនជាងគេបំផុត នៅក្នុងពិភពលោក សម្រាប់ឆ្នាំ២០១៦នេះ បើធៀបនឹងឆ្នាំមុន កើនឡើង៨.៦ភាគរយ។

គួរបញ្ជាក់ផងដែរថា បច្ចុប្បន្នចិន ជាប្រទេសលំដាប់ទី១ ដែលមានចំនួនអ្នកប្រើប្រាស់អ៊ីនធើណេតច្រើនជាងគេ រហូតដល់ជាង៧២០លាននាក់ ស្មើនឹងជាង៥២ភាគរយ នៃប្រជាជនសរុប ខណៈដែលល្បឿនអ៊ិនធើណេតនៅក្នុងទីក្រុងហុងកុង មានល្បឿន19.9Mbps៕

South-korea

មតិយោបល់