ព័ត៌មានបច្ចេកវិទ្យា

ចង់សៗ ចង់ខ្មៅៗ ដូចធម្មជាតិពិតៗ ជាមួយ Sweet Selfie!

Sweet Selfie គឺជាកម្មវិធីកែកុនរូបថត Selfie ដ៏ចំណាន និងល្អបំផុតសម្រាប់ទូរសព្ទដៃដើរលើប្រព័ន្ធ Android និង iOS។ វាមានសមត្ថភាពជួយឱ្យពណ៌សម្បុរ ​ឬរូបឆោមលើផ្ទៃមុខរបស់លោកអ្នកប្រែក្លាយជាស្រស់ស្អាតបែបធម្មជាតិតាមចិត្តចង់មួយរំពិច និងបានយ៉ាងងាយស្រួលដោយគ្រាន់តែចុចតែម្តង ជាមួយមុខ​ងារ Smart Auto Beautify របស់វា។

បន្ថែមពីលើនេះ វាក៏មាន Filter ជាច្រើនសម្រាប់លោកអ្នកជ្រើសរើស ដើម្បីកែផ្ទៃរូបថតឱ្យទៅជាមានសភាពប្លែកៗ និងអាចដាក់រូបថតច្រើនបញ្ចូលគ្នាបង្កើតជាកម្រងរូបភាពក្នុងស៊ុមម៉ូដផ្សេងៗជាច្រើន។ ម្យ៉ាងទៀត បន្ទាប់ពីកែកុនរួច លោកអ្នកអាចចែកបន្តរូបដ៏គួរឱ្យទាក់ទាញរបស់ខ្លួនដាក់លើទំព័រ Facebook ឬ Instagram បានពីក្នុងកម្មវិធីនេះផ្ទាល់តែម្តង។

សូមចុចត្រង់នេះ ដើម្បីទាញយកកម្មវិធីទៅប្រើ=> Android, iOS

មតិយោបល់