អាមេរិក: ស្ត្រីម្នាក់បានស្លាប់ និងមនុស្សចំនួន ៥នាក់ទៀត រងរបួស បន្ទាប់ពីព្យុះសង្ឃរា យ៉ាងខ្លាំង នៅភាគខាងត្បូង សហរដ្ឋអាមេរិក ក្នុងរដ្ឋតិចសាស់ និងអូក្លាហូម៉ា កាលពីយប់ថ្ងៃអង្គារ។ បើយោងតាមរយៈ សារព័ត៌មានចិន ស៊ិនហួរ ចេញផ្សាយ នៅព្រឹកថ្ងៃព្រហស្បតិ៍ ទី២៨ ខែមេសា ឆ្នាំ២០១៦ នេះ។
បើតាមអាជ្ញាធរ បានបញ្ជាក់ឲ្យដឹងថា ស្រ្តីអាយុ ៦២ឆ្នាំម្នាក់ ត្រូវបានស្លាប់ ដោយសារដើមឈើមួយដើម ដួលរលំចាំលើផ្ទះរបស់គាត់ បន្ទាប់ពីព្យុះយ៉ាងខ្លាំង កាលពីព្រឹកថ្ងៃពុធ នៅទីក្រុង Tomball ភាគខាងត្បូងរដ្ឋតិចសាស់។
សម្រាប់ភាគខាងជើង រដ្ឋតិចសាស់ វិញ ខាងអាជ្ញាធរ ក៏បានឲ្យដឹងបន្ថែមដែរថា មានមនុស្សចំនួន ៥នាក់ បានរងរបួស និងលំនៅដ្ឋានរាប់សិបខ្នង បានទទួលរងការខូចខាត កាលពីយប់ថ្ងៃអង្គារ បន្ទាប់ពីមានភ្លៀងធ្លាក់ យ៉ាងខ្លាំង ក្នុងទីក្រុង Grayson ទៀតផង។ ទន្ទឹមនឹងនេះ នៅក្នុង រដ្ឋអូក្លាហូម៉ា ក៏មានភ្លៀងធ្លាក់ខ្លាំង អមជាមួយនឹងព្រិលធ្លាក់ ក្នុងតំបន់មួយចំនួន ផងដែរ៕
មតិយោបល់