ព័ត៌មានបច្ចេកវិទ្យា

Apple អះអាងថា Amazon លក់ផលិតផលក្លែងក្លាយ

អាមេរិកៈ ក្រុមហ៊ុន Apple បានព្រមានដល់អតិថិជនរបស់ខ្លួន ដែលមានបំណង ឬក៏ធ្លាប់បាន​ទិញ​នូវផលិតផលរបស់ខ្លួន តាមរយៈក្រុមហ៊ុនលក់ទំនិញអនឡាញ Amazon ឲ្យប្រុងប្រយ័ត្ន ​ព្រោះ​ថា​មានជាង ៩០ភាគរយជារបស់ក្លែងក្លាយ។

ក្រុមហ៊ុន​ Apple បានឲ្យដឹងថា ឧបករណ៍សាកថ្ម និងខ្សែ សម្រាប់ឧបករណ៍ ដែលដាក់លក់នៅ​លើ​គេហទំព័រ Amazon គឺមានរហូតដល់ ៩០ភាគរយ ជារបស់ក្លែងក្លាយ ដែល​ព័ត៌មាននេះ បានធ្វើឲ្យមានការភ្ញាក់ផ្អើលយ៉ាងខ្លាំង ព្រោះថា​ Amazon ជាក្រុមហ៊ុនលក់ទំនិញអនឡាញយក្សរបស់អាមេរិក ចុះហេតុអ្វីជាលក់ទំនិញក្លែងក្លាយទៅវិញ?

ក្រុមហ៊ុន Apple ធ្លាប់បានប្រកាស និងណែនាំម្ដងរួចទៅហើយដល់អតិថិជនរបស់ខ្លួនឲ្យប្រុង​ប្រយ័ត្ន ព្រោះថាបើសិនជាប្រើប្រាស់ឧបករណ៍សាកថ្មក្លែងក្លាយ អាចនឹងបណ្ដាលឲ្យឆក់ស្លាប់​បាន៕

apple-vs-amazon

មតិយោបល់