បរទេសៈ បើតាមកងកម្លាំងទ័ពអាកាសបានឲ្យដឹងនៅថ្ងៃពុធនេះថា យន្តហោះចម្បាំងកូរ៉េខាងត្បូងចំនួន ០៦គ្រឿង បានត្រឡប់មកប្រទេសវិញហើយ បន្ទាប់ពីចូលរួមសមយុទ្ធរយៈពេល ៣សប្តាហ៍ នៅរដ្ឋ Alaska សហរដ្ឋអាម៉េរិក ដើម្បីហ្វឹកហាត់ជំនាញប្រយុទ្ធ ក្នុងពេលដែលប្រទេសកូរ៉េខាងជើង កំពុងគំរាមកំហែង។
យោងតាមសារព័ត៌មាន Koreatimes ចេញផ្សាយនៅថ្ងៃទី២៦ ខែតុលា នេះបានឲ្យដឹងដោយផ្អែកតាមសេចក្តីថ្លែងការណ៍របស់កងកម្លាំងទ័ពអាកាសកូរ៉េខាងត្បូងថា យន្តហោះចម្បាំងប្រភេទ F-15K ចំនួន ០៦គ្រឿងបានចាកចេញទៅរដ្ឋ អាឡាសស្កា កាលពីដើមខែតុលានេះ ដើម្បីចូលរួមសមយុទ្ធដែលមានឈ្មោះថា Red Flag ដែលកងកម្លាំងអាម៉េរិកប្រចាំនៅប៉ាស៊ីហ្វិក ជាអ្នកដឹកនាំ និងបានធ្វើឡើងចាប់ពីថ្ងៃទី៣ ដល់ថ្ងៃទី២១តុលា៕

មតិយោបល់