ព័ត៌មានអន្តរជាតិ ព្រឹត្តិការណ៍ សំខាន់ៗ

នាយករដ្ឋមន្ត្រីថៃបញ្ជាឱ្យមន្ត្រីសន្តិសុខ បង្កើនល្បឿនស៊ើបអង្កេតករណីបំផ្ទុះគ្រាប់បែក

ថៃ: នាយករដ្ឋមន្រ្តីថៃបានបញ្ជាឱ្យមន្ត្រីសន្តិសុខឱ្យមានការប្រុងប្រយ័ត្ននិងបង្កើនល្បឿនការស៊ើបអង្កេតចំពោះករណីបំផ្ទុះគ្រាប់បែកមិនធម្មតានេះ ត្រូវបានរាយការណ៍ថា បានសម្លាប់មនុស្សពីរនាក់និងយ៉ាងហោចណាស់រងរបួស ២២នាក់ នៅភាគខាងត្បូងប្រទេសថៃ។ នេះបើយោងតាមការចេញផ្សាយដោយសារព័ត៌មានចិនស៊ិនហួរ នៅថ្ងៃទី១២ សីហា ឆ្នាំ២០១៦។

ប៉ូលិសបាននិយាយថា ការបំផ្ទុះនេះបានកើតឡើងនៅម៉ោងប្រហែល ៣រសៀលម៉ោងក្នុងស្រុក កាលពីថ្ងៃទី១១ សីហា នៅទីប្រជុំជនផ្សារមួយនៅភាគខាងត្បូងខេត្ត Trang ដែលមានចម្ងាយប្រមាណ ១០០ម៉ែត្រពីសាលាខេត្តនិងទល់មុខការិយាល័យគណៈកម្មការបោះឆ្នោតខេត្តនេះ។

ប៉ូលិសបានព័ទ្ធជុំវិញតំបន់នោះនិងត្រូវបានគេរាយការណ៍ត្រួតពិនិត្យថង់គួរឱ្យសង្ស័យដែលត្រូវបានគេរកឃើញនៅក្បែរកន្លែងផ្ទុះនោះ។

នៅកោះភូកេតទិសដៅទេសចរណ៍ល្បីល្បាញនៅប្រទេសថៃ ត្រូវគេបន្លាចបំផ្ទុះគ្រាប់បែកមួយបានកើតឡើងនៅពេលដែលប៉ូលិស បានបញ្ជូនទៅសង្គ្រោះនៅសណ្ឋាគារ បន្ទាប់ពីការជូនដំណឹងរបស់វត្ថុពីជនសង្ស័យថា នឹងបំផ្ទុះគ្រាប់បែកនេះ។ឧប្បត្តិហេតុទាំងពីរបានកើតឡើងក្រោយពីការធ្វើប្រជាមតិច្បាប់រដ្ឋធម្មនុញ្ញរបស់ជាតិកាលពីថ្ងៃអាទិត្យ។

ខណៈពេលដែលបំផ្ទុះគ្រាប់បែកបានកើតមានឡើងជាទៀងទាត់នៅក្នុងភាគខាងត្បូងខេត្ត Narathiwat ខេត្តផាត់ថានីនិងខេត្តយ៉ាឡា ដែលវាជាធម្មតាជាកន្លែងសម្រាប់កំណត់គោលដៅវាយប្រហារដោយគ្រាប់បែក៕

Thai Leader Thai Explosion Thai Explosion 01

មតិយោបល់