ព័ត៌មានអន្តរជាតិ

ប្រេស៊ីល និងប៉េរូ ចុះហត្ថលេខា កិច្ចព្រមព្រៀងទ្វេភាគី ដោយផ្តោតលើការពង្រីកសេដ្ឋកិច្ច និងពាណិជ្ជកម្ម

ប្រេស៊ីល: កាលពីថ្ងៃសុក្រ រដ្ឋាភិបាលប្រទេសប្រេស៊ីល និងប្រទេសប៉េរូ បានចុះហត្ថលេខា កិច្ចព្រមព្រៀងទ្វេភាគី ស្តីពីលទ្ធកម្មរដ្ឋាភិបាល ដោយផ្តោតទៅលើ ការពង្រីកសេដ្ឋកិច្ច និងពាណិជ្ជកម្ម។ នេះយោងតាមព័ត៌មានចិន ស៊ិនហួ ដែលបានចេញផ្សាយ នៅថ្ងៃទី៣០ ខែមេសានេះ ដោយបានស្រង់សំដីរបស់ទីភ្នាក់ងារ រដ្ឋាភិបាល នៃប្រទេសទាំងពីរ។

កិច្ចព្រមព្រៀងស្តីពីការពង្រីកសេដ្ឋកិច្ច និងពាណិជ្ជកម្ម គឺជាការលទ្ធកម្មរបស់រដ្ឋាភិបាល ដែលពាក់ព័ន្ធនឹងកិច្ចព្រមព្រៀងអន្ដរជាតិ ជាលើកដំបូង នៅប្រទេសប្រេស៊ីល។ ក្រោមលក្ខខណ្ឌ នៃកិច្ចព្រមព្រៀងនេះ ក្រុមហ៊ុនប៉េរូ នឹងត្រូវអនុញ្ញាត ឱ្យចូលរួមក្នុងដំណើរការដេញថ្លៃជាសាធារណៈ នៅក្នុងប្រទេស ប្រេស៊ីល។

យ៉ាងហោចណាស់ ប្រទេសប៉េរូ ក៏ធ្លាប់សាកដាក់ប្រាក់ ក្នុងការដេញថ្លៃ ប្រាំភាគរយ នៃប្រាក់ ដែលបានចូលរួមនៅក្នុង កិច្ចសន្យា ពីក្រុមហ៊ុន ប្រេស៊ីល សម្រាប់ពួកគេ ក្នុងការចូលរួម ការដេញថ្លៃជាសាធារណៈ ក្នុងដំណើរការនៅក្នុងប្រទេស ប៉េរូ។ ឥឡូវនេះ ក្រុមហ៊ុន ប្រេស៊ីល មិនមានការបង់ប្រាក់ ក្នុងការដាក់ដេញថ្លៃ នេះទេ ដូច្នេះប្រទេសនេះ នឹងអាចចូលរួមនៅក្នុង ការដេញថ្លៃ នៅក្នុងវិស័យជាច្រើន ដូចជា៖ វិស័យទេសចរណ៍ ការដឹកជញ្ជូន កម្សាន្ត និងវិស្វកម្ម។

សូមជម្រាបថា ប្រទេសទាំងពីរ បានព្រមព្រៀងគ្នានឹងអនុញ្ញាតឱ្យ អាមេរិកឡាទីន ដេញថ្លៃបន្ត ក្នុងលក្ខណៈមិនរើសអើងមួយ។ ប្រសិនបើមានជម្លោះភាគីទាំងពីរ គួរតែងាកទៅអាជ្ញាកណ្តាល ដើម្បីដោះស្រាយបញ្ហានេះ។ អញ្ជឹងហើយបានជា រដ្ឋាភិបាលទាំងពីរ បានចុះកិច្ចព្រមព្រៀងរួមគ្នា ផងដែរ ក្នុងការកាត់បន្ថយពន្ធ ក្នុងពាណិជ្ជកម្មរថយន្តធនស្រាល៕

index

មតិយោបល់