អាមេរិកៈ លោក David Brown ប្រធាននាយកដ្ឋានប៉ូលិសក្រុង Dallas កាលពីថ្ងៃអាទិត្យ បាននិយាយថា ការពារការដោយប្រើប្រាស់ មនុស្សយន្តដឹកគ្រាប់បែក ដើម្បីសម្លាប់ខ្មាន់កាំភ្លើង ដែលបានពួនស្ទាក់ វាយប្រហាររបស់ប៉ូលិស អំឡុងការតវ៉ាកាលពីយប់ថ្ងៃព្រហស្បតិ៍ ប៉ូលិសបានបាញ់ប្រហារលើជនជាតិ អាមេរិកស្បែកខ្មៅម្នាក់។ នេះបើយោងតាមរយៈ សារព័ត៌មានចិនស៊ិនហួរ ចេញផ្សាយនៅថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០១៦។
លោក David Brown បានប្រាប់ប្រព័ន្ធផ្សព្វផ្សាយថា នឹងទទួលខុសត្រូវសម្រាប់ការអនុម័តផែនការនេះ ដែលជាយុទ្ធសាស្រ្តដាក់ពង្រាយគ្រាប់បែកមនុស្សយន្ត ចូលទៅក្នុងបន្ទប់មួយ ដែលជាកន្លែងខ្មាន់កាំភ្លើង លាក់ខ្លួន។
ប្រធានប៉ូលិសបាននិយាយថា ការសម្រេចចិត្តក្នុងការការពាររបស់លោកបែបនេះ ដោយមានការពិភាក្សា យោបល់គ្នា ដើម្បីជៀសវាងផលប៉ះពាល់ទៅនឹងគ្រោះថ្នាក់ដល់មន្ត្រីប៉ូលិសផងដែរ។
ស្របពេលជាមួយនេះ ត្រូវបានគេរាយការណ៍ផងដែរថា ខ្មាន់កាំភ្លើងទីក្រុង Dallas នឹងវាយប្រហារដោយគ្រាប់បែកធំមួយ នេះបើយោងតាមអាជ្ញាធរ បាននិយាយកាលពីថ្ងៃអាទិត្យ បន្ទាប់ពីមានការតវ៉ាថ្មីមួយ លើប៉ូលិសដែលបានប្រើអំពើហិង្សាប្រឆាំងនឹងជនជាតិស្បែកខ្មៅ៕
មតិយោបល់