ភ្នំពេញក្រោន បានប្រកាសតែងតាំងអតីតគ្រូយុវជនថ្នាលរបស់ខ្លួនគឺលោក Oleg Starynskyi ទៅជាគ្រូបង្គោលក្រុមធំ ខណៈលោក សែម សំណាង ឡើងជានាយកបច្ចេកទេស។
តាមទំព័រផ្លូវការរបស់ក្លឹបជើងឯកលីគកំពូលកម្ពុជា៦សម័យ បានសរសេរថា អតីតគ្រូដែលធ្លាប់ជួយក្រុម U19 ភ្នំពេញក្រោន ឈ្នះពានយុវជន Smart RSN Competition បានចុះកិច្ចសន្យាផ្លូវការឡើងជាគ្រូក្រុមធំហើយ។ ចំណែកអតីតគ្រូបង្គោល សែម សំណាង នឹងក្លាយជានាយកបច្ចេកទេស។
លោក Oleg Starynskyi ធ្លាប់ចំណាយពេល៣ឆ្នាំកន្លះក្នុងពិភពបាល់ទាត់ម៉ាឡេស៊ី រួមបញ្ជូលទាំងធ្លាប់ធ្វើជាគ្រូជំនួយក្រុម U17 ជម្រើសជាតិ ៦ខែផងដែរ។ ក្រោយមកលោកបានផ្លាស់មកដឹកនាំក្រុមយុវជនភ្នំពេញក្រោន នឹងបានធ្វើជាជំនួយការលោក សែម សំណាង ក្នុងក្រុមធំ រួមទាំងត្រូវលោក Ohara ហោះហៅធ្វើជាគ្រូជំនួយនាំក្រុម U19 ទៅលេងពាន AFF U19 នៅវៀតណាមផងដែរ។
មតិយោបល់