បរទេសៈ រូបភាពនៃគឺរថយន្តពាសដែកដែលទំនើបរបស់លោក ដូណាល់ ត្រាំ ប្រធានាធិបតីថ្មីរបស់សហរដ្ឋអាម៉េរិក ត្រូវបានបែកធ្លាយ។ រថយន្តពាសដែកនេះ នឹងបង្ហាញខ្លួននៅថ្ងៃដែលលោក ដូណាល់ ត្រាំ ចូលកាន់តំណែងជាប្រធានាធិបតីអាម៉េរិកផ្លូវការនៅខែមករា ឆ្នាំ២០១៧។
យោងតាមសារព័ត៌មាន MailOnline ចេញផ្សាយឲ្យដឹងថា រថយន្តពាសដែកនោះគឺបានសាកល្បងយ៉ាងសម្ងាត់នៅក្រុមហ៊ុនពហុជាតិ ឬក្រុមហ៊ុនផលិតរថយន្ត General Motors។
រថយន្តពាសដែកនោះ នឹងបំពាក់ទៅដោយលក្ខណៈពិសេសផ្នែកសុវត្ថិភាព ដើម្បីការពារក្រុមគ្រួសារ First Family ទីមួយ ដែលមានដូចជា កញ្ចក់ការពារគ្រាប់ និងគ្រឿងបំពាក់សាស្រ្តាវុធជាច្រើនផ្សេងទៀត។ រថយន្តថ្មីនោះ នឹងប្រើពណ៌ខ្មៅប្រាក់៕


មតិយោបល់