ព័ត៌មានអន្តរជាតិ

ជនចំណាកស្រុក ៣.៥០០នាក់ ត្រូវជួយសង្គ្រោះចេញពីឆ្នេរសមុទ្រលីប៊ី

អ៊ីតាលីៈ បើតាមឆ្មាំសមុទ្រអ៊ីតាលី បាននិយាយថា ខ្លួនបានសម្របសម្រួល ជួយសង្គ្រោះជនចំណាកស្រុក កាលពីថ្ងៃអាទិត្យចំនួន ៣.៥០០ នាក់ មកពីសមុទ្រមេឌីទែរ៉ាណេ ចេញពីឆ្នេរសមុទ្រនៃប្រទេសលីប៊ី ខណៈដែលពួកគេបានព្យាយាមឆ្លងកាត់ទាំងគ្រោះថ្នាក់ ចេញពីទ្វីបអាហ្វ្រិក ទៅកាន់អឺរ៉ុប។ នេះបើយោងតាមរយៈ សារព័ត៌មានបរទេស ចេញផ្សាយនៅថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០១៦។

ការជួយសង្គ្រោះនេះ ត្រូវបានធ្វើឡើងដោយឆ្មាំសមុទ្រ នាវាកងទ័ពជើងទឹករបស់ប្រទេសអ៊ីតាលី និងនាវាពីអង្គការមនុស្សធម៍ ព្រមទាំងទីភ្នាក់ងារព្រំដែនសហភាពអឺរ៉ុប។

ឆ្មាំឆ្នេរសមុទ្រអ៊ីតាលី បាននិយាយនៅលើ Twitter ថា នាវាជួយសង្គ្រោះ បានធ្វើប្រតិបត្ដិការស្វែងរក និងជួយសង្គ្រោះជនចំណាកស្រុកទាំងនោះ ដាច់ដោយឡែកចំនួន ២៧កន្លែងផ្សេងៗពីគ្នា៕

មតិយោបល់