ព័ត៌មានអន្តរជាតិ

មន្ទីរពេទ្យកុមារនៅទីក្រុង អាឡេពប៉ូ នៅតែរងការវាយប្រហារពីដែនអាកាស, ស្លាប់អ្នកជំងឺជាកុមារ ០២នាក់

បរទេសៈ យន្តហោះចម្បាំង និងឧទ្ធម្ភាគចក្រជាច្រើនគ្រឿង បានបន្តទំលាក់គ្រាប់បែកមកលើទីក្រុង អាឡេពប៉ូ របស់ប្រទេសស៊ីរី ដោយបានវាយប្រហារលើមន្ទីរពេទ្យកុមារមួយ តាំងពីយប់រហូតដល់ព្រឹកថ្ងៃពុធ និងបានបំផ្លាញផ្នែកខ្លះនៃអគារមន្ទីរពេទ្យនោះ។

យោងតាមសារព័ត៌មាន The Guardian ចេញផ្សាយនៅថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០១៦ បានឲ្យដឹងថា អ្នកបើកបរថយន្តសង្គ្រោះម្នាក់ និងអ្នកជំងឺជាក្មេងយ៉ាងហោចណាស់ ០២នាក់ បានស្លាប់ ក្រោយការវាយប្រហារពីលើអាកាសនៅយប់ថ្ងៃអង្គារ មកលើទីក្រុងធំជាងគេរបស់ស៊ីរីមួយនេះ ដែលជាផ្នែកមួយនៃតំបន់កាន់កាប់របស់ក្រុមឧទ្ទាម។

ការវាយប្រហារនោះ គឺបានបន្តរហូតដល់ព្រឹកថ្ងៃពុធ ដែលជាទូទៅត្រូវបានគេជឿជាក់ថា ការវាយប្រហារនេះធ្វើឡើងក្រោមបញ្ជារបស់ប្រធានាធិបតីស៊ីរីលោក បាសា អាល់ អាហ្សាដ និងក្រុមគាំទ្រលោក ក្នុងនោះមាន រុស្ស៊ី និងអ៉ីរ៉ង់ ដើម្បីវាយកំទេចទីតាំងរបស់ក្រុមប្រឆាំង៕

2835

មតិយោបល់