ភ្នំំពេញ: នៅព្រឹកថ្ងៃទី២ ឧសភា នេះ បេក្ខជនបេក្ខនារីចំនួន១០ដែលចូលរួមប្រលងប្រជែងក្នុងកម្មវិធី «ខ្ញុំជាយុវជនគំរូកម្ពុជា» បានទទួលរង្វាន់លើកទឹកចិត្ត។
ក្នុងនោះកញ្ញាហង្ស ម៉ារីនី ដែលទទួលបានចំណាត់ថ្នាក់លេខ១ ពីការប្រកួតប្រជែងវីដេអូគំរូ ទទួលបាន Iphone 6 មួយគ្រឿង និងប័ណ្ណសរសើរ អមដោយសំលៀកបំពាក់កីឡា។ ការប្រគល់រង្វាន់នេះ បានធ្វើឡើងនៅវិមានសន្ដិភាព ក្រោមវត្តមានរបស់តំណាងសម្ដេចនាយករដ្ឋមន្ត្រី ដោយទើបតែនឹងបញ្ចប់អម្បាញ់មិញ។
នៅក្នុងពិធីប្រគល់រង្វាន់នោះ កញ្ញាហង្ស ម៉ារីនី មិនត្រូវបានប្រកាសថាបានទទួលប្រាក់រង្វាន់បន្ថែមពីលើរង្វាន់ដែលបានបញ្ជាក់ខាងលើនោះទេ ទើបគោលបំណងរបស់កញ្ញាហង្ស ម៉ារីនី ដែលបានប្រកាសថានឹងយកប្រាក់រង្វាន់ទាំងអស់ដែលខ្លួនទទួលបាន យកទៅធ្វើកម្មវិធីសប្បុសធម៌បន្តទៀត ទំនងជាខកចិត្ត។
ក្រុមអ្នកចូលរួមត្រូវគេឃើញទទួលបានប័ណ្ណសរសើរ សំលៀកបំពាក់កីឡាម្នាក់មួយកំប្លេ និងស្រោមសំបុត្រថវិកាបន្តិចបន្តួច ប៉ុន្តែមិនត្រូវបានប្រកាសថាប៉ុន្មានឡើយ។
កញ្ញា ហង្ស ម៉ារីនី បញ្ជាក់ថា នាងសប្បាយចិត្ត ហើយថាជ័យលាភីដែលនាងទទួលបានគឺយុត្តិធម៌ ដោយសារតែចំនួនអ្នក Like គឺមិនអាចអ្នកបន្លំបាន។ នាងទទូចឲ្យយុវជនខំធ្វើអំពើលើដើម្បីសង្គម និងជៀសឆ្ងាយពីគ្រឿងញាណ ដើម្បីកម្ពុជាទាំងមូល៕
មតិយោបល់