BBC: លោកស្រី អេនជឺឡា ម៉ាគែល អធិការបតីអាល្លឺម៉ង់ បាននិយាយថា លោកស្រីនឹងឈរឈ្មោះសម្រាប់អាណត្តិទី០៤បន្តទៀត ដើម្បីក្លាយជាមេដឹកនាំអាល្លឺម៉ង់។ នេះបើតាមការលើកឡើងរបស់សមាជិកគណបក្សអភិរក្សនិយមរបស់លោកស្រី។
យោងតាមសារព័ត៌មាន ប៊ីប៊ីស៊ី ចេញផ្សាយនៅថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០១៦ បានឲ្យដឹងថា លោកស្រី ម៉ាគែល អាយុ ៦២ឆ្នាំ រំពឹងថា នឹងប្រកាសជាផ្លូវការអំពីការចូលរួមរបស់លោកស្រីនេះនៅថ្ងៃអាទិត្យសប្តាហ៍ក្រោយ នៅទីស្នាក់សារកណ្តាលរបស់សហភាពប្រជាធិបតេយ្យគ្រឹស្គ (CDU)។
នៅក្នុងប្រទេស អាល្លឺម៉ង់ ការបោះឆ្នោតទូទៅ រំពឹងថា នឹងត្រូវធ្វើឡើងនៅរដូវស្លឹកឈើជ្រុះឆ្នាំ២០១៧ក្រោយនេះ ហើយបើតាមការវាយតម្លៃទៅលើលោកស្រី ម៉ាគែល នៅក្នុងការបោះឆ្នោតនៅអាណត្តិក្រោយនេះ គឺសន្ទុះគាំទ្រមានការធ្លាក់ចុះ ប៉ុន្តែលោកស្រីនឹងរក្សាការគាំទ្របន្តទៀត៕
មតិយោបល់