ឥណ្ឌាៈ ចំនួនអ្នកស្លាប់បានកើនឡើងដល់ ៩១នាក់ និងរបួស១៥០នាក់ ក្រោយហេតុការណ៍រថភ្លើងរត់ធ្លាក់ផ្លូវនៅជិតទីក្រុង Kanpur ក្នុងរដ្ឋ Uttar Pradesh ប្រទេស ឥណ្ឌា នៅថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០១៦នេះ។
ទីភ្នាក់ងារព័ត៌មានចិន ស៊ិនហួ ចេញផ្សាយនៅយប់ថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០១៦ បានឲ្យដឹងថា នេះជាសោកនាដកម្មផ្លូវរថភ្លើងដ៏អាក្រក់បំផុតមួយ នៅក្នុងប្រទេសឥណ្ឌា ក្នុងរយៈពេលប៉ុន្មានចុងក្រោយនេះ។
សូមជម្រាបផងដែរថា រថភ្លើងរត់ធ្លាក់ផ្លូវនេះ បានកើតទ្បើងកាលពីវេលាម៉ោង ៣ ទៀបភ្លឺ ឈានចូលថ្ងៃអាទិត្យទី២០ ខែវិច្ឆិកា។ ក្រុមអ្នកជួយសង្គ្រោះ បានអះអាងថា ចំនួនអ្នកស្លាប់អាចនឹងមានការកើតទ្បើង ខណៈរបាយការណ៍ បានបង្ហាញថា មានអ្នករងរបួសជាច្រើននាក់ ក្នុងហេតុការណ៍នេះ៕
មតិយោបល់