ភ្នំពេញ៖ កាលពីពេលថ្មីៗនេះ បទចំរៀងនិពន្ធថ្មីបំផុត របស់លោក នីកូ ក្រោមចំណងជើងថា “អ្នកមិនចុះចាញ់” ដែលធ្វើឲ្យកក្រើក បណ្តាញសង្គម Facebook តាមរយៈការស្តាប់ likes និង shares តៗគ្នានោះ ឥលូវនេះ គឺបានចេញជាវីដេអូចំរៀង (MV) ហើយ។ បទ “អ្នកមិនចុះចាញ់” មិនត្រឹមតែមានបទភ្លេង ដ៏ពិរោះរណ្តុំចិត្តប៉ុណ្ណោះទេ ថែមទាំងពោលពេញទៅដោយអត្ថន័យ លើកទឹកចិត្ត ដល់អ្នកស្តាប់ទាំងអស់គ្នា កុំឲ្យចុះចាញ់ នូវឧបសគ្គទាំងឡាយ និងត្រូវតែមានក្តីសង្ឈឹមជានិច្ច ខំប្រឹងតស៊ូជំនះនូវឧបសគ្គ ដែលជួបប្រទះ រហូតទទួលបានភាពជោគជ័យ ក្នុងឆាកជីវិតរបស់យើង ដែលខុសប្លែក ពីបទចំរៀងដទៃទៀត ដែលភាគច្រើន និយាយតែពីរឿងស្នេហា ។ ប្រិយមិត្តដែលបានស្តាប់បទនេះហើយ ពិតជាទទួលបាន នូវការលើកទឹកចិត្តខ្លួនឯង មានក្តីសង្ឈឹមជានិច្ច នឹងមិនចុះចាញ់ ក្នុងឆាកជីវិតជាដាច់ខាត ពីព្រោះដរាបណា អ្នកមានក្តីសង្ឃឹមថ្ងៃណាមួយ អ្នកនឹងទទួលបានជោគជ័យ។ នេះគឺជាអត្ថបទដ៏វិសេសវិសាល ដែលលោក នីកូ និពន្ធឡើង ដើម្បីរួមចំណែកលើកទឹកចិត្ត ដល់មនុស្សគ្រប់វ័យ។ រឹតតែពិសេសជាងនេះទៅទៀត វីដេអូចំរៀងនេះ គឺមានការឧបត្ថម្ភផ្តាច់មុខដោយ ផលិតផលស៊ុបមាន់ប្រ៊េនស៍ (BRAND’S) ដែលតែងតែជំរុញ និងលើកទឹកចិត្ត ដល់អ្នកគ្រប់គ្នា ឲ្យចេះតស៊ូជម្នះឧបសគ្គ រហូតទទួលបានភាពជោគជ័យ ៕
ចង់ដឹងថា បទចម្រៀងថ្មីរបស់នីកូ មានអត្ថន័យល្អយ៉ាងណា សូមទស្សនាដូចខាងក្រោមនេះ៖
មតិយោបល់