ព័ត៌មានបច្ចេកវិទ្យា

iPad ស៊េរីបន្ទាប់អាចជា iOS Devices គ្មានប៊ូតុង Home លើកដំបូងបង្អស់របស់ Apple

parcslope_gallery_drawing

ប៉ុន្មានខែចុងក្រោយនេះ មានព័ត៌មានចចាមអារ៉ាមជាច្រើនលើកឡើងថា ក្រុមហ៊ុន Apple ចង់ដកចោលប៊ូតុង Home នៅលើ iPhone ចេញ ហើយដាក់បញ្ចូលមុខងាររបស់វានៅលើផ្ទៃអេក្រង់រាបស្មើផ្នែកខាងមុខផ្ទាល់តែម្តង។ ប៉ុន្តែ ការផ្លាស់ប្តូរលក្ខណៈសម្បត្តិដ៏សំខាន់មួយនេះ ត្រូវបានលើកឡើងនៅក្នុងរបាយការណ៍ថ្មីមួយរបស់ Makotakara ថា iPad អេក្រង់ ១០,៩ អីុញ ដែលនឹងមកដល់នាពេលខាងមុខ នឹងគ្មានការបំពាក់ប៊ូតុង Home អ្វីឡើយ ហើយវានឹងក្លាយជា iOS Devices (iPhone, iPad, & iPod Touch) គ្មានប៊ូតុង Home មុនដំបូងគេបង្អស់របស់ក្រុមហ៊ុន Apple។

ការសម្រេចចិត្តកែប្រែររចនាបទថ្មីបែបនេះ ត្រូវបានគេអះអាងថា គឺដើម្បីធ្វើឱ្យផ្ទៃអេក្រង់កាន់តែធំទូលាយ និងរក្សាទំហំតួខ្លួនរបស់វាឱ្យប៉ុននឹង iPad Pro អេក្រង់ ៩,៧ អីុញ បច្ចុប្បន្ន។ បន្ថែមពីនេះ ក្រុមហ៊ុនអាចនឹងដាក់មុខងារផ្សេងៗរបស់ប៊ូតុង Home រាប់បញ្ចូលទាំងមុខងារ Touch ID នៅខាងក្រោមស្រទាប់កញ្ចក់អេក្រង់ ដូចដែលក្រុមហ៊ុនផលិតស្មាតហ្វូនមួយចំនួនកំពុងធ្វើអីចឹងដែរ។

យោងតាមរបាយការណ៍ដដែល iPad ជំនាន់បន្ទាប់ ដែលរំពឹងថា នឹងចេញនៅអំឡុងឆមាសទី១ ឆ្នាំ ២០១៧ នោះ នឹងមានកម្រាស់ស្តើងជាង iPad ជំនាន់បច្ចុប្បន្ន គឺប្រហែល ៧,៥ មីល្លីម៉ែត្រប៉ុណ្ណោះ៕
ប្រភពព័ត៌មាន៖ theverge

មតិយោបល់