យោងតាមបង្ហោះនៅលើហ្វេសប៊ុករបស់លោក អេឡិច ចាន់ត្រា គឺកាលពីថ្ងៃទី១៤ កុម្ភៈ ឆ្នាំ២០២០ មុននេះ លោក និងសិល្បករ រួមជាមួយនឹងសប្បុរសជនជាច្រើនទៀត បានចុះទៅចែកអំណោយនៅមណ្ឌលកុមារកំព្រាសុម៉ាលីម៉ម ដែលជាអង្គការជួយសង្គ្រោះក្មេងស្រី ធ្លាប់ទទួលរងអំពើរំលោភផ្លូវភេទ ហើយត្រូវបានសង្គមរើសអើង។
សិល្បករទាំងនោះក៏មានកញ្ញា សុវត្ថឌី ធារីកា និងតារាចម្រៀងក្នុងក្រុមរបស់លោក អេឡិច ចាន់ត្រាផងដែរ ដោយក្រៅពីចែកអំណោយ និងសំណេះសំណាលផ្ដល់ភាពកក់ក្ដៅដល់ក្មេងៗ ក៏មានការច្រៀងលេងអោយក្មេងៗសប្បាយចិត្តផងដែរ។
សប្បុរសជនដែលបានចូលរួមនៅក្នុងសកម្មភាពនោះ ក៏បានបង្ហាញការយកចិត្តទុកដាក់ចំពោះក្មេងៗផងដែរ។ យ៉ាងណាមិញ នេះមិនមែនជាលើកទី១ ដែលលោក អេឡិច ចាន់ត្រា បានដឹកនាំសិល្បករ និង សប្បុរសជនទៅជួយក្មេងៗ នៅក្នុងមណ្ឌលកុមារកំព្រាសុម៉ាលីម៉មទេ ដោយសារតែពេលកន្លងមក លោកជារឿយៗបានដឹកនាំទៅបែបនេះ ច្រើនលើកមកហើយ ជាពិសេសក្នុងទិវារនៃក្ដីស្រទ្បាញ់៕
មតិយោបល់