ព័ត៌មានបច្ចេកវិទ្យា

មន្ត្រីប៉ូលិសប្រចាំទ្វីបអឺរ៉ុប បញ្ឈប់ Website ជាង ៤,៥០០ ព្រោះការបន្លំ

pirate-button-on-computer-012

ទីក្រុង HAGUE មានការបង្ក្រាបទ្រង់ទ្រាយធំមួយ ប៉ូលិស និងភ្នាក់ងារអនុវត្តច្បាប់នៅទូទាំងតំបន់អឺរ៉ុបបានរ៉ឹបអូសយក គេហទំព័រជាង ៤,៥០០ ពីបទធ្វើជំនួយផលិតផលក្លែងក្លាយ ហើយជាញឹកញាប់ គឺធ្វើឡើងតាមរយៈបណ្តាញសង្គម។

ក្នុងការបង្ក្រាប ភ្នាក់ងារមកពីប្រទេសទាំង២៧ ភាគច្រើន គឺនៅក្នុងតំបន់អឺរ៉ុប ប៉ុន្តែរួមបញ្ចូលទាំងភ្នាក់ងារមកពី សហរដ្ឋអាមេរិក និងប្រទេសកាណាដាផងដែរ បានចូលរួមកម្លាំងធ្វើការបិទគេហទំព័រជាង ៤,៥០០ ។
ប្រតិបត្តិការនេះបានចេញមកក្នុងនាមជា ភ្នាក់ងារប៉ូលិសប្រចាំតំបន់អឺរ៉ុប នឹងបានដាក់យុទ្ធនាការថ្មីមួយមានឈ្មោះថា «Don’t F***(AKE) Up» ប្រែថា «កុំធ្វើការបន្លំ» ដើម្បីបញ្ឈប់គេហទំព័រ ដែលព្យាយាមលក់ផលិតផល ម៉ាកក្លែងក្លាយ នៅលើបណ្តាញអ៊ិនធឺណិត។

មន្ត្រីប៉ូលិសប្រចាំតំបន់អឺរ៉ុប បាននិយាយថា ប្រព័ន្ធអ៊ិនធឺណិតបានក្លាយខ្លួនជាប្រភពសំខាន់ក្នុងការធ្វើពាណិជ្ជកម្ម។ ការកើតឡើងវត្តមានអ៊ិនធឺណិត មានការលាតសន្ធឹងពាសពេញសាកលលោក ដែលវាក៏ជាឱកាសធ្វើឲ្យក្រុមអនាមិក សម្រេចបាននូវការលក់ផលិតគ្រប់ប្រភេទទៅកាន់នរណាម្នាក់គ្រប់ពេលណាក៏បាន។

ភាគច្រើនបំផុតនៃការវាយឆ្មក់នេះ ត្រូវបានជូនដំណឹង តាមរយៈការលក់ផលិតផលក្លែងក្លាយ តាមបណ្តាញអ៊ិនធឺណិត មាននៅលើបណ្តាញសង្គមដូចជា Facebook និង Instagram៕

មតិយោបល់