នាយ ចេមស៍ ជាតារាសម្ដែងដែលត្រូវបានក្រុមសន្ដិសុខក្លឹមរាត្រីវ៉ៃយ៉ាងដំណំ និងកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យ នោះក្រោមមកបានធ្លាយដំណឹងតារាសម្ដែងរូបនេះជា កូនប្រុស លោករដ្ឋមន្រ្តី ក្នុងជួររដ្ឋាភិបាល កាន់តែគួរឲ្យភ្ញាក់ផ្អើលទៀតនេះ គឺលោកនាយករដ្ឋមន្រ្តីថៃ លោក ប្រយុទ្ធ ចាងអូឆា បានចេញមុខផ្ទាល់រកយុត្តិធម៌ជូនកូនប្រុស លោករដ្ឋមន្រ្តី។
នាថ្ងៃម្សិលមិញ លោក ប្រយុទ្ធ ចាងអូឆា បានប្រកាសសេចក្ដីថ្លែងការនៅក្នុងកម្មវិធីទូរទស្សន៍ថា លោកបានទូរស័ព្ទទៅសួរអាការៈស្ថានភាពជំងឺរបស់កូនប្រុសលោករដ្ឋមន្រ្តី ហើយបានបន្ថែមទៀតថា លោកនឹងចាប់ដៃសហការជាមួយ ប៉ូលិស នឹងផ្ដល់ភាពយុត្តិធម៌ជូន តារាសម្ដែង ចេមស៍ តាមផ្លូវច្បាប់ ។
គួរបញ្ជាក់ផងដែរថា លើកនេះពាក្យសម្ដីរបស់តារារូបនេះដែលធ្លាប់ពោលថា ” អញមានលុយ អញចង់ធ្វើអ្វីក៏បាន ” បានក្លាយជាសុបិន្ដល្អសម្រាប់លោកវិញហើយ យ៉ាងណាមិញមេធាវីក្ដីរបស់លោកកំពុងដំណើរការរឿងនេះហើយ ៕
ប្រភព៖ TvPool
មតិយោបល់