ជើងហោះហើរដែលធ្លាក់ម្សិលមិញសម្លាប់មនុស្ស៧៦នាក់ និងរបួស៥នាក់នោះ ត្រូវបានគេដឹងថាជាជើងហោះហើរដែលក្រុមជម្រើសជាតិនៅតំបន់អាមេរិកចូលចិត្តជិះខ្លាំងណាស់ ជាពិសេសកីឡាករ Lionel Messi និងក្រុមជម្រើសជាតិអាហ្សង់ទីនតែម្ដង។
កាលពីជម្រុះពានរង្វាន់ World Cup នៅអាមេរិកខាងត្បូង ក្រុមជម្រើសជាតិអាហ្សង់ទីនបានប្រើជើងហោះហើរនេះហើយ ក្នុងធ្វើដំណើរទៅប្រកួតជាមួយប្រេស៊ីល ខណៈដែលពួកគេតែងតែជិះយន្ដហោះនេះ ព្រោះគិតថាមានសុវត្ថិភាព។ តួយ៉ាងដូចជា Messi អី ក៏ពេញចិត្តនឹងសេវាកម្មរបស់ក្រុមហ៊ុនមួយនេះដែរ ដោយពួកគេធ្លាប់តែ Selfie នៅមុនយន្ដហោះនេះធ្លាក់ថែមទៀត។
សូមបញ្ជាក់ថាយន្តហោះដឹកកីឡាករក្រុមបាល់ទាត់ Chapecoense របស់ប្រេស៊ីល ដែលមានផ្ទុកអ្នកដំណើរសរុប៨១នាក់ ត្រូវបានគេរាយការណ៍ថា បានស្លាប់៧៦នាក់ និងនៅរស់តែ៥នាក់ប៉ុណ្ណោះ ក្នុងហេតុការណ៍ធ្លាក់ដោយសារតែឆ្លងចរន្ដអគ្គីសនី ធ្វើឱ្យម៉ាស៊ីនយន្ដហោះគាំងមិនអាចដំណើរបាន៕
ក្រុមកីឡាករបាល់ទាត់ល្បីៗនៅលើលោកនេះ កំពុងតែធ្វើការឧទ្ទិសដល់អ្នកដែលបានស្លាប់នោះ ជាពិសេសចំពោះកីឡាករក្រុម Chapecoense តែម្ដង។ ខណៈដែលមួយក្រុមដែលនៅលើយន្ដហោះនោះ រស់រានមានជីវិតតែ២នាក់ប៉ុណ្ណោះ គឺ Alan Ruschel និង Danilo៕
មតិយោបល់