ព័ត៌មានសិល្បៈ និងកម្សាន្ត

តារាកំប្លែងល្បីៗ ជុំគ្នាសុំលុយតាមថ្នល់ នៅបាត់ដំបង

នៅព្រឹកថ្ងៃទី៥ ធ្នូនេះ ក្រុមកំប្លែងមួយក្រុមរបស់CTN, My TV និង CNC បានប្រមូលផ្ដុំគ្នាដង្ហែរក្បួននៅខេត្តបាត់ដំបង ដើម្បីរ៉ៃអង្គាសថវិកាជួយដល់មន្ទីរពេទ្យគន្ធបុប្ផា។ នេះជាយុទ្ធនាការដែលមានតារាល្បីៗស្ទើរទាំងអស់ នៅស្ថានីយទូរទស្សន៍ទាំងបី ដោយអ្នកទាំងអស់គ្នា កានហិបឈរជាប់ថ្នល់ និងដើររ៉ៃអង្គាសថវិកាដោយផ្ទាល់ ពីអ្នកដំណើរនិង អ្នកលក់ដូរជាប់ថ្នល់នៅកណ្ដាលក្រុងបាត់ដំបងតែម្ដង។

លោកសុវណ្ណ រិទ្ធី ហៅលោកតាវិចទ័រ បានអះអាងថា នេះជាលើកទី១សម្រាប់ឆ្នាំ២០១៦ ដែលលោកបានសម្រេចចិត្តដឹកនាំ តារាសិល្បៈរួមមាននាយពែកមី នាយក្រូច នាយកៃដរ ស្រីអ៊ីត និងតារាកំប្លែងទាំងអស់ក្រោមឱវាទរបស់លោក ឲ្យចេញទៅហែរក្បួនរ៉ៃអង្គាសថវិកា ជាសាធារណៈនៅខេត្តបាត់ដំបង។ លោកថាយុទ្ធការនេះនឹងធ្វើរយៈពេល២ថ្ងៃ នៅខេត្តបាត់ដំបង និងបន្តទៅខេត្តបន្តបន្ទាប់ទៀត ដូចជាខេត្តសៀមរាប និងកំពង់ចាម។ លោកថាតារាទាំងអស់នឹងដើររ៉ៃអង្គាសថវិកា ដែលបានគ្រោងទុក ដើម្បីប្រមូលយកថវិកាទាំងនោះ ប្រគល់ដល់មន្ទីរពេទ្យគន្ធបុប្ផា១០០ភាគរយ។ លោកអះអាងថាប្រជាពលរដ្ឋ នៅខេត្តបាត់ដំបង មានការចូលរួមបរិច្ចាគថវិកាក្នុងថ្ងៃដំបូងរបស់ក្រុមលោកច្រើន ទើបលោករំពឹងថាទម្រាំបញ្ចប់យុទ្ធនាការ ដើរក្បួនរ៉ៃអង្គាសគឺនឹងទទួលបានថវិកាច្រើនជួយដល់មន្ទីរពេទ្យគន្ធបុប្ផា ក្រោយពេលបញ្ចប់។

%e1%9e%8f%e1%9e%b6%e1%9e%9a%e1%9e%b6%e1%9e%80%e1%9f%86%e1%9e%94%e1%9f%92%e1%9e%9b%e1%9f%82%e1%9e%84-9%e1%9e%8f%e1%9e%b6%e1%9e%9a%e1%9e%b6%e1%9e%80%e1%9f%86%e1%9e%94%e1%9f%92%e1%9e%9b%e1%9f%82%e1%9e%84-8%e1%9e%8f%e1%9e%b6%e1%9e%9a%e1%9e%b6%e1%9e%80%e1%9f%86%e1%9e%94%e1%9f%92%e1%9e%9b%e1%9f%82%e1%9e%84-7%e1%9e%8f%e1%9e%b6%e1%9e%9a%e1%9e%b6%e1%9e%80%e1%9f%86%e1%9e%94%e1%9f%92%e1%9e%9b%e1%9f%82%e1%9e%84-6%e1%9e%8f%e1%9e%b6%e1%9e%9a%e1%9e%b6%e1%9e%80%e1%9f%86%e1%9e%94%e1%9f%92%e1%9e%9b%e1%9f%82%e1%9e%84-5%e1%9e%8f%e1%9e%b6%e1%9e%9a%e1%9e%b6%e1%9e%80%e1%9f%86%e1%9e%94%e1%9f%92%e1%9e%9b%e1%9f%82%e1%9e%84-4%e1%9e%8f%e1%9e%b6%e1%9e%9a%e1%9e%b6%e1%9e%80%e1%9f%86%e1%9e%94%e1%9f%92%e1%9e%9b%e1%9f%82%e1%9e%84-3%e1%9e%8f%e1%9e%b6%e1%9e%9a%e1%9e%b6%e1%9e%80%e1%9f%86%e1%9e%94%e1%9f%92%e1%9e%9b%e1%9f%82%e1%9e%84-2%e1%9e%8f%e1%9e%b6%e1%9e%9a%e1%9e%b6%e1%9e%80%e1%9f%86%e1%9e%94%e1%9f%92%e1%9e%9b%e1%9f%82%e1%9e%84-1%e1%9e%8f%e1%9e%b6%e1%9e%9a%e1%9e%b6%e1%9e%80%e1%9f%86%e1%9e%94%e1%9f%92%e1%9e%9b%e1%9f%82%e1%9e%84%e1%9e%9b%e1%9f%92%e1%9e%94%e1%9e%b8%e1%9f%97-1%e1%9e%8f%e1%9e%b6%e1%9e%9a%e1%9e%b6%e1%9e%80%e1%9f%86%e1%9e%94%e1%9f%92%e1%9e%9b%e1%9f%82%e1%9e%84%e1%9e%9b%e1%9f%92%e1%9e%94%e1%9e%b8%e1%9f%97-2%e1%9e%8f%e1%9e%b6%e1%9e%9a%e1%9e%b6%e1%9e%80%e1%9f%86%e1%9e%94%e1%9f%92%e1%9e%9b%e1%9f%82%e1%9e%84%e1%9e%9b%e1%9f%92%e1%9e%94%e1%9e%b8%e1%9f%97-3%e1%9e%8f%e1%9e%b6%e1%9e%9a%e1%9e%b6%e1%9e%80%e1%9f%86%e1%9e%94%e1%9f%92%e1%9e%9b%e1%9f%82%e1%9e%84%e1%9e%9b%e1%9f%92%e1%9e%94%e1%9e%b8%e1%9f%97-4%e1%9e%8f%e1%9e%b6%e1%9e%9a%e1%9e%b6%e1%9e%80%e1%9f%86%e1%9e%94%e1%9f%92%e1%9e%9b%e1%9f%82%e1%9e%84%e1%9e%9b%e1%9f%92%e1%9e%94%e1%9e%b8%e1%9f%97-5%e1%9e%8f%e1%9e%b6%e1%9e%9a%e1%9e%b6%e1%9e%80%e1%9f%86%e1%9e%94%e1%9f%92%e1%9e%9b%e1%9f%82%e1%9e%84%e1%9e%9b%e1%9f%92%e1%9e%94%e1%9e%b8%e1%9f%97-6%e1%9e%8f%e1%9e%b6%e1%9e%9a%e1%9e%b6%e1%9e%80%e1%9f%86%e1%9e%94%e1%9f%92%e1%9e%9b%e1%9f%82%e1%9e%84%e1%9e%9b%e1%9f%92%e1%9e%94%e1%9e%b8%e1%9f%97-7%e1%9e%8f%e1%9e%b6%e1%9e%9a%e1%9e%b6%e1%9e%80%e1%9f%86%e1%9e%94%e1%9f%92%e1%9e%9b%e1%9f%82%e1%9e%84%e1%9e%9b%e1%9f%92%e1%9e%94%e1%9e%b8%e1%9f%97-8%e1%9e%8f%e1%9e%b6%e1%9e%9a%e1%9e%b6%e1%9e%80%e1%9f%86%e1%9e%94%e1%9f%92%e1%9e%9b%e1%9f%82%e1%9e%84%e1%9e%9b%e1%9f%92%e1%9e%94%e1%9e%b8%e1%9f%97-9%e1%9e%8f%e1%9e%b6%e1%9e%9a%e1%9e%b6%e1%9e%80%e1%9f%86%e1%9e%94%e1%9f%92%e1%9e%9b%e1%9f%82%e1%9e%84%e1%9e%9b%e1%9f%92%e1%9e%94%e1%9e%b8%e1%9f%97-10%e1%9e%8f%e1%9e%b6%e1%9e%9a%e1%9e%b6%e1%9e%80%e1%9f%86%e1%9e%94%e1%9f%92%e1%9e%9b%e1%9f%82%e1%9e%84%e1%9e%9b%e1%9f%92%e1%9e%94%e1%9e%b8%e1%9f%97-11%e1%9e%8f%e1%9e%b6%e1%9e%9a%e1%9e%b6%e1%9e%80%e1%9f%86%e1%9e%94%e1%9f%92%e1%9e%9b%e1%9f%82%e1%9e%84%e1%9e%9b%e1%9f%92%e1%9e%94%e1%9e%b8%e1%9f%97-12

មតិយោបល់