ក្នុងឱកាសបានសម្ដែងរួមគ្នា ជាលើកដំបូងក្នុងរឿង «នាងនាថបាត់ដំបង» តារាសម្ដែង២ដួងគឺនី មុន្នីនាថ និងលោក ញ៉ែម សុគន្ធ បានអះអាងថាគឺជាលើកទី១ ដែលអ្នកទាំងពីរបានសម្ដែងជាតួឯកប៉ះគ្នា។ ភាគីខាងស្រីបានអះអាងថាខ្លួន សំណាងដែលបានសម្ដែងជាមួយខាងប្រុស ខណៈដែលភាគខាងប្រុស ខណៈដែលភាគីខាងប្រុសក៏លើកពីគុណសម្បត្តិរបស់ភាគីខាងស្រីវិញ ដែលធ្វើឲ្យគេមើលឃើញពី ការលើកដាក់គ្នាទៅវិញទៅមក ក្នុងជំនួបលើកដំបូងនោះ។
នី មុន្នីនាថ និយាយថា លោកញ៉ែម សុគន្ធ ជាIdol របស់ខ្លួន ហើយនាងមិនដែលបានសម្ដែង ជាមួយតារាប្រុសរូបនេះទេ បើទោះជាបានជួបគ្នា ក្នុងការការងារសិល្បៈ និងធ្លាប់ថតMV ជាមួយគ្នា។ នាងថាលោកញ៉ែម សុគន្ធ ជាតារារៀមច្បងដែលមានបទពិសោធន៍ និងកេរ្តិ៍ឈ្មោះក្នុងវិស័យភាពយន្ត។ ឱកាសបានសម្ដែងជាមួយលោកញ៉ែម សុគន្ធ ហាក់ជួយឲ្យនាងរំពឹងខ្លាំងថា នឹងទទួលបានប្រជាប្រិយថែមមួយកម្រិតទៀត ដោយសារតែនាងយល់ថា តារាស្រីមានឱកាសបានសម្ដែងជាមួយលោក គឺក្រៅពីទទួលបទពិសោធន៍ថ្មីបន្ថែម ក៏មានការចាប់អារម្មណ៍មួយកម្រិតពីលើ។ នាងថាគ្រាន់តែបានដឹងថា តួប្រុសដែលនាងសម្ដែងជាមួយ គឺលោកញ៉ែម សុគន្ធ បានធ្វើឲ្យនាងទម្លាក់ចោលការងារ និងសម្រេចចិត្តទទួលតែម្ដង បើទោះជាតម្លៃខ្លួនក្នុងការទទួលថតរឿង «នាងនាថបាត់ដំបង»នេះ គឺមិនថ្លៃជាងគេ ហើយត្រូវផ្សងព្រេងនឹងរឿងវិញ្ញានាងនាថតាមបន្លាច តាំងពីចេញថតប្រូម៉ូត បានប៉ុន្មានឈុត។
ជាមួយនឹងការលើកដាក់របស់នី មុន្នីនាថ លោកញ៉ែម សុគន្ធ ឯណោះវិញ ក៏បានសម្ដែងអារម្មណ៍សប្បាយរីករាយផងដែរ ដោយអះអាងថាតារាស្រីរូបនេះ បើទោះជាចូលសិល្បៈក្រោយខ្លួន តែនាងគឺជាតារាឡើងកូដ ដែលតារាប្រុសរូបណា ក៏ប្រថា្នចង់សម្ដែងជាតួឯកជាមួយ។ លោកថានាងជាតារាដែលមានកេរ្តិ៍ឈ្មោះ និងមានទេពកោសល្យ ដូច្នេះឱកាសសម្ដែងលើកដំបូងជាមួយនាង ក៏ជាយិតយោងប្រជាប្រិយភាព ក្នុងពិភពសម្ដែងរបស់ខ្លួន ឲ្យមានសន្ទុះចាប់អារម្មណ៍ មួយផ្នែកទៀតទេ បើធៀបនឹងតារាស្រីមួយចំនួន ដែលនៅមិនទាន់កម្រិតទាក់ទាញ ប្រហែលគ្នានឹងនី មុន្នីនាថ។
ខាងក្រោមនេះ ជាបទសម្ភាសន៍ជុំវិញការលើកឡើង ពីឱកាសជួបគ្នាដំបូងក្នុងវិស័យភាពយន្ត របស់ពួកគេកាលពីថ្ងៃក្រុងពាលីរឿង៖
https://www.youtube.com/watch?v=rJodCfjCpbE
មតិយោបល់