មិនទាន់កើតផង កូនប្រុស លោកញ៉ែម សុគន្ធ មានទីផ្សារបាត់

ពិតជាដំណក់ឈាមរបស់តារាល្បីឈ្មោះមែន ទើបមិនទាន់មើលឃើញពន្លឺថ្ងៃផង ក៏ស្រាប់តែកូនប្រុស តារាសម្ដែងលោក ញ៉ែម សុគន្ធ មានទីផ្សារយ៉ាងកាលីប នៅក្នុងវិស័យផ្សព្វផ្សាយផលិតផល។ មានការបញ្ជាក់ថា កូនប្រុសរបស់លោកទទួលបានតម្លៃខ្លួនខ្ពស់នោះផង មុននឹងឈានដល់ការកុងត្រានោះ។ លោក ញ៉ែម សុគន្ធ បានបង្ហាញអារម្មណ៍រំភើបរីករាយយ៉ាងខ្លាំង ដែលកូនប្រុសរបស់លោក ទទួលឱកាសផ្សព្វផ្សាយពាណិជ្ជកម្ម ក្នុងនាមជាអ្នកទទួលបានការចាប់អារម្មណ៍ ពីផលិតផលធំមួយ។ លោកថា…

ទិដ្ឋភាពម៉ោងទទួលភ្ញៀវល្ងាច ថ្ងៃមង្គលការ សុន ស្រីពេជ្រ

ក្រៅពីរៀបចំពិធីពេលព្រឹកធំដុំ នៅល្ងាចថ្ងៃទី២៣ តុលា ឆ្នាំ២០១៩ ដែលជាពេលវេលា ទទួលភ្ញៀវបញ្ចប់មង្គលការ ក៏មានសភាពរឹតតែគគ្រឹកគគ្រេងទៅទៀត ដោយសារតែមានវត្តមានទាំងអ្នកមានមុខមាត់ ក្នុងសង្គមរាជការ និងតារាសិល្បៈ យ៉ាងច្រើនកុះករ។ នៅក្នុងពិធីនោះ ក៏មានវត្តមានអ្នកសារព័ត៌មានពីស្ថាប័នផ្សេងៗ ទៅផ្ដិតយករូបភាព រហូតដល់ចប់ពិធីថ្លែងអំណរគុណភ្ញៀវផងដែរ។ មិនរាប់បញ្ចូលភរិយាមន្ត្រីជាន់ខ្ពស់ ដែលបង្ហាញវត្តមាននៅក្នុងពិធីនោះ តារាសិល្បៈ ស្ទើរតែគ្រប់ជំនាន់តែម្ដង ត្រូវបានគេឃើញបង្ហាញខ្លួន…

តារាសម្តែង ញ៉ែម សុគន្ធ បើករថយន្តហាយឡែនឌ័រ ពន្លះក្បាលនាគពុះចែកទ្រូងផ្លូវ បណ្តាលឲ្យរងការខូចខាតយ៉ាងដំណំ

ភ្នំពេញៈ ករណីគ្រោះថ្នាក់ចរាចរណ៍មួយបង្កឡើងដោយរថយន្តម៉ាកហាយឡែឌ័រ មួយគ្រឿង បើកក្នុងល្បឿនលឿនពេក ក៏ជ្រុលចង្កូតទៅបុកក្បាលនាគពុះចែកទ្រូងផ្លូវបណ្តាលឲ្យរងការខូចខាតទ្រូងផ្លូវ និងរថយន្តយ៉ាងដំណំ ។ ហេតុការណ៍នេះកើតឡើងកាលពីវេលាម៉ោង ១១និង២០នាទីយប់ថ្ងៃទី៥ ខែសីហា ឆ្នាំ២០១៨ ស្ថិតនៅតាមបណ្តោយផ្លូវ ម៉ៅសេទុង កែងផ្លូវ ១៩៣ សង្កាត់ ទួលស្វាយព្រៃទី២ ខណ្ឌចំការមន រាជធានីភ្នំពេញ ។…

គ្រាន់តែខួបកំណើត តារាសិល្បៈបង្ហាញខ្លួនឡើងកុះករយប់មិញ

កាលពីយប់ថ្ងៃ៩ ខែ៩ ម្សិលមិញ លោក ចេង វណ្ណា ដែលត្រូវគេស្គាល់ថា ជាម្ចាស់ហាងវីហ្វ្រេន និងជាម្ចាស់ភាគហ៊ុន នៅក្នុងផលិតកម្មមួយក្នុងការផលិតរឿងផង បានប្រារព្ធពិធីខួបកំណើតយ៉ាងអធឹកអធមនៅសាខាបឹងត្របែក ផ្គួបជាមួយនឹងខួប១១ឆ្នាំរបស់ហាងវីហ្វ្រេន។ តារាសិល្បៈយ៉ាងច្រើនកុះករ ត្រូវគេឃើញបង្ហាញខ្លួននៅក្នុងពិធីនោះ ខណៈដែលភ្ញៀវដែលបានអញ្ជើញចូលរួមក៏បានឈ្នះរង្វាន់យ៉ាងសន្ធឹកពីការចាប់ឆ្នោតក្រោយការកាត់នំយ៉ាងសប្បាយរីករាយនោះផង។ លោក ចេង វណ្ណា និយាយថា លោកត្រៀមចំនួនតុត្រឹមតែជាង២០តុប៉ុណ្ណោះ…

ពេជ្រ ខេនឌី ប្រកាសថាកូនក្នុងផ្ទៃជាអ្នកសម្រេច

ក្នុងពិធីខួបកំណើតគម្រប់វ័យ៣២ឆ្នាំ កាលពីយប់ថ្ងៃទី១៧ កក្កដា អតីតតារាសម្ដែង អ្នកនាងពេជ្រ ខេនឌី ដែលត្រូវគេស្គាល់ថាជាម្ចាស់ជំនួញក្រោយពីមានស្វាមីជាមន្ត្រីចិននោះ បានអះអាងថាកូនក្នុងផ្ទៃដែលអ្នកនាងពរពោះជិត៦ខែគឺជាដំណក់ឈាមតែមួយគត់ ដែលមានឥទ្ធិពលក្នុងការកំណត់នូវការសម្រេចចិត្ត។ អ្នកនាងក៏ហាក់ភ័យអរៗ ជាមួយកំណើតកូនទី៣នេះផងដែរ។ អ្នកនាង ពេជ្រ ខេនឌី និយាយថាបើគិតពីរឿងអ្នកនាងបង្កើតកូនដំបូងដោយមិនសូវមានអ្នកដឹង គឺកូនក្នុងផ្ទៃជាកូនទី២ ដែលមានមហាជនបានដឹង បន្ទាប់អ្នកនាងទើបនឹងសម្រាលបានកូនប្រុសទី២បានអាយុមួយឆ្នាំ។ អ្នកនាងសម្រេចចិត្តយកកូនភ្លាមៗ ដោយសារតែចង់បានកូនស្រី…

គ្រាន់តែក្រុងពាលីសោះ ផលិតកររឿង«សំបុត្រចោលទុក្ខ» លេងអស់ទាស់!

ក្នុងចំណោមផលិតកម្មដែលក្រុងពាលីប្រកាសចេញថតរឿង គេអាចនិយាយបានថាប្រហែលមានតែរឿង«សំបុត្រចោលទុក្ខ!»របស់ផលិតកម្មគិលិសក្កិគារ៉ាប៉ុណ្ណោះ ដែលរៀបចំឡើងអស់ទាស់ ដោយបានទាំងចំណាយលុយជួលទីតាំងនៅផ្សារទំនើបអ៊ីអន ធ្វើពិធីប្រកាសចេញថតរឿង ដើម្បីលើកមុខលើកមាត់តួសម្ដែង។ ផលិតកម្មនេះបានក្រុងពាលីមានថ្វាយភ្លេងភ្លាត់ និងអុជធូបយ៉ាងកគ្រឹគគគ្រេងនៅបុរីវិមានភ្នំពេញ សុំទឹកសុំដីឲ្យគម្រោងចេញថតរឿងទទួលបានជោគជ័យ និងនៅពេលល្ងាចក៏ធ្វើពិធីដើរលើកម្រាលព្រំបង្ហាញតួសម្ដែងយ៉ាងធំមួយនៅផ្សារទំនើបអ៊ីអនទៀត។ អ្នកនាង ថានណា ម្ចាស់ផលិតកម្មគិលិសសក្ដិគារ៉ា បានអះអាងថាដោយសារតែភាពយន្តរឿង«សំបុត្រចោលទុក្ខ»គឺជារឿងភាគធំមួយដែលក្នុងរឿងនេះមានរឿងតូចៗរហូតដល់ទៅ៥រឿង ដែលតម្រូវឲ្យមានតួអង្គដោយឡែកពីគ្នាខ្លះ និងជារឿងដែលមានរហូតដល់ជាង១០០ភាគសម្រាប់ដាក់ផ្សាយលើកញ្ចក់ទូរទស្សន៍MY TV ទើបផលិតកម្មសម្រេចចិត្តធ្វើពិធីក្រុងពាលី និងបង្ហាញវត្តមានតារាជាទ្រង់ទ្រាយកម្រមានតែម្ដង។ អ្នកនាងថារឿងនេះនឹងផ្ដើមចេញថតក្រោយពីការប្រកាសតួឲ្យដឹងជាសាធារណ:…

រឿងភាគ«នាងនាថបាត់ដំបង» ច្នៃជាភាពយន្តខ្នាតធំ កក្រើករោងកុន

នៅទីបំផុតភាពយន្តចំនួន៤០ភាគ ក្រោមចំណងជើងថា«នាងនាថបាត់ដំបង»ដែលផលិតដោយផលិតករថៃ និងផលិតករប៉ុស្ដិ៍លេខ៥ បានប្រែក្លាយខ្លួនជាភាពយន្តខ្នាតធំគួរអោយសរសើរ ក្នុងពេលដែលការដាក់បញ្ចាំងក្នុងពិធីសម្ពោធកាលពីល្ងាចថ្ងៃទី៦ មិថុនា នៅផ្សារទំនើបអ៊ីអន មានការចាប់អារម្មណ៍ខ្លាំង។ តារាសិល្បៈល្បីៗ និងអ្នកគាំទ្រយ៉ាងច្រើនកុះករត្រូវគេឃើញបង្ហាញខ្លួននៅក្នុងពិធីនោះ ក្នុងពេលភាពយន្តនេះនេះត្រូវបានប្រកាសថា ក្រោយពីដាក់លក់សំបុត្រនៅថ្ងៃទី៨ មិថុនាហើយ ក៏នឹងកំណត់ថ្ងៃចាក់ផ្សាយជាភាគនៅលើកញ្ចក់ទូរទស្សន៍ប៉ុស្ដិ៍លេខ៥។ លោក ហួង តារាមុន្នី ប្រធានផលិតកម្មវិធីផ្នែកកម្សាន្តប្រចាំនៅប៉ុស្ដិ៍លេខ៥ បានអះអាងថា ភាពយន្តរឿង«នាងនាថបាត់ដំបង»ការពិតជាជាភាពយន្តភាគនោះទេ…

សុខ សោម៉ាវត្តី និងញ៉ែម សុគន្ធ ស្នើអោយទទួលខុសត្រូវលើការប្រឈមនឹងគ្រោះថ្នាក់ចរាចរណ៍

តារាល្បីៗច្រើននាក់បានបង្ហាញពីការចាប់អារម្មណ៍លើករណីគ្រោះថ្នាក់ចរចរណ៍ក្នុងពេលពួកគេបានជួបជុំគ្នាក្នុងវេទិកាជុំវិញពីការបើកលក់កញ្ចប់ធានារ៉ាប់រងពីគ្រោះថ្នាក់ចរាចរណ៍របស់ក្រុមហ៊ុន អេច អាយ ម៉ាក្រូ អិនសួរេន ដែលជាក្រុមហ៊ុនវិនិយោគថៃ និងអូស្រ្តាលី កាលពីថ្ងៃទី២៩ ឧសភា កន្លងទៅ។ ក្នុងចំណោមនោះតារាសម្ដែងល្បីឈ្មោះ២រូប គឺអ្នកនាងសុខ សោម៉ាវត្តី និងលោកញ៉ែម សុគន្ធ បានស្នើដោយទទូចតែម្ដង ថាពលរដ្ឋខ្មែរជាពិសេសអ្នកមានសកម្មភាពត្រូវធ្វើដំណើរច្រើន គួរតែមានកញ្ចប់មួយនេះ ដើម្បីការពារអាយុជីវិត។ អ្នកនាងសុខ…

នី មុន្នីនាថ ធ្វើខួប២ដងយប់មិញ

ក្នុងពិធីជប់លៀងជួបជុំតួសម្ដែងរបស់ប៉ុស្ដិ៍លេខ៥ កាលពីថ្ងៃទី៧ មេសា គេកត់សម្គាល់ថាតារាសម្ដែងនី មុន្នីនាថ លេចធ្លោជាងគេ ដោយសារតែក្នុងពិធីនេះ គេឃើញនាងមានអ្នកពញាក់អារម្មណ៍នូវពិធីខួបកំណើតអោយដល់ទៅ២ដងត្រឹមតែក្នុងមួយភ្លែត។ យ៉ាងណាមិញ នាងថាពិធីខួបកំណើតដែលខ្លួនបានទទួលនោះ មិនត្រូវនឹងថ្ងៃកំណើតរបស់ខ្លួននោះទេ ដោយសារតែនាងគឺកើតនៅថ្ងៃទីទី៦ មេសា មុនថ្ងៃផ្លុំនំមួយថ្ងៃ។ នី មុន្នីនាថ បានអះអាងថា នាងមានអារម្មណ៍រំភើបចិត្តយ៉ាងខ្លាំង ដែលនាងខ្លួនឯងសឹងនឹងភ្លេចថ្ងៃខួបរបស់ខ្លួនទៅហើយ ស្រាប់តែក្រុមការងារនៅប៉ុស្ដិ៍លេខ៥…

នៅ ស៊ីនឿន ធ្វើខួបធំ យកហុងស៊ុយគត់ឆ្នាំ

កាលពីយប់ថ្ងៃទី១៥ ធ្នូ តារាចម្រៀងល្បីឈ្មោះរបស់ផលិតកម្មហង្សមាសលោក នៅ ស៊ីនឿន បានប្រារព្ធពិធីខួបកំណត់យ៉ាងអឹកអធឹក នៅក្លិបជេតស្ដា ស្ថិតនៅម្ដុំផ្សារកាប់គោ។ តារាសិល្បៈ និងភ្ញៀវកិត្តិយសយ៉ាងច្រើនកុះករ ត្រូវគេឃើញចូលរួមនៅក្នុងពិធីនោះ ដោយក្នុងទីតាំងប្រារព្ធពិធី សឹងមិនមានកន្លែងទទួលភ្ញៀវនោះផង។ នេះជាពិធីខួបកំណើតដែលលោកធ្វើឡើងជាទ្រង់ទ្រាយធំ ដោយមានបំណងឆ្លងអាយុគត់ឆ្នាំ ឲ្យមានសិរីសួស្ដីទាំងការងារ ទទួលអាហ្វែវង់តន្ត្រី និងអាជីពចម្រៀង។ លោកនៅ ស៊ីនឿន…