ក្នុងពិធីមង្គលការមួយ ក្នុងព្រះរាជាណាចក្រកម្ពុជា បានធ្វើឲ្យអ្នកលេងបណ្តាញសង្គម ភ្ញាក់ផ្អើលយ៉ាងខ្លាំង បន្ទាប់ពីឃើញអ្នករាំរបាំ អប្សរា ក្នុងពិធីមង្គលការនោះ ចាក់បទថៃ រាំក្រឡុក ធ្វើឲ្យទស្សនិកជន និងអ្នកអភិរក្សវប្បធម៌ ខ្មែរខឹងសម្បារយ៉ាងខ្លាំង ។
តាមរយៈវីដេអូឃ្លិប ដែលបង្ហោះនៅលើហ្វេសប៊ុកនេះ បានកើតឡើងក្នុងពិធីមង្គលការមួយ ដែលធ្វើឡើងកាលពីថ្ងៃទី៨ ខែធ្នូ ឆ្នាំ២០១៦ ម្សិលមិញនេះ។
សកម្មភាពនេះ បានធ្វើឲ្យអ្នកលេងបណ្តាញសង្គម ចោទទៅកាន់ក្រុមអ្នកបំផ្លាញវប្បធម៌ខ្មែរនេះ ថាអត់ខួរ គ្មានកំណើត។ ម្យ៉ាងវិញទៀត អ្នកលេងបណ្តាញសង្គមហ្វេសប៊ុក បានលើកឡើងសំណូមពរដល់ ក្រសួងពាក់ព័ន្ធ ជួយបើកនេត្រា ផង ក្រែងវប្បធម៌ ដូនតារលាយ ដោយស្នាដៃក្រុមនេះ៕
ទស្សនាវីដេអូឃ្លិបដូចខាងក្រោមនេះ៖
https://www.youtube.com/watch?v=hX3a21VyZMM&feature=youtu.be
មតិយោបល់