ព័ត៌មានសិល្បៈ និងកម្សាន្ត

ម្ដាយគូរដណ្ដឹង ស៊ុន ស្រីពេជ្រ គ្មានគម្រោងឲ្យកូនប្រុស ផ្សះផ្សារ

មកទល់ពេលនេះព័ត៌មានផ្ដាច់ពាក្យរវាងតារាចម្រៀងនាងស៊ុន ស្រីពេជ្រ និងលោកទៀវ វិសាល ដែលគេស្គាល់ថាជាមន្ត្រីក្រសួងសង្គមកិច្ច មិនទាន់ត្រូវបានមហាជនចាប់អារម្មណ៍ប៉ុន្មានទេ ដោយសារតែអ្នកទាំងពីរព្យាយាមមិនចង់លាតត្រដាងរៀងខ្លួន។

យ៉ាងណាមិញ ភាគីខាងប្រុសបានអះអាងថាខ្លួនមិនមានគម្រោងផ្សះផ្សារដើម្បីឲ្យគូរស្នេហ៍ទាំងពីរបានជុំគ្នាជាថ្មីនោះទេ បន្ទាប់ពីបញ្ហាផ្ដាច់ពាក្យត្រូវបានកើតឡើង។
អ្នកស្រីផង់ ពៅ ជាម្ដាយរបស់លោកទៀវ វិសាល បានអះអាងថាអ្នកស្រីមិនដឹងពីមូលហេតុដែលអ្នកទាំងពីរបែកគ្នានោះទេ ដោយសារតែកិច្ចការនោះគឺអ្នកទាំងពីរជាអ្នកសម្រេចចិត្តរៀងខ្លួន ហើយអ្នកស្រីដែលជាអាណាព្យាបាលបានត្រឹមតែសម្រេចចិត្តតាមកូនប្រុស។

អ្នកស្រីថាមិនដឹងមូលដ្ឋានពិតប្រាកដដែលបណ្ដាលឲ្យកញ្ញា ស៊ុន ស្រីពេជ្រ និងកូនប្រុសរបស់ខ្លួនសម្រេចចិត្តបែកគ្នាឲ្យប្រាកដនោះទេ តែអ្នកស្រីថាខ្លួននឹងធ្វើតាមការសម្រេចចិត្តតាមកូន។ អ្នកស្រីនិយាយថា «រឿងរបស់ក្មេងៗខ្ញុំអត់ដឹងទេ គេសម្រេចមិចស្រេចតែគេទៅ»

អ្នកស្រីថាខ្លួនមិនមានបំណងផ្សះផ្សារដើម្បីឲ្យអតីតគូរស្នេហ៍មួយនេះបានជួបជុំគ្នាថ្មីនោះដែរ ដោយសារតែអ្នកស្រីបញ្ជាក់ថាអ្វីៗគឺទាល់តែកូនប្រុសរបស់អ្នកស្រីទើបអាចសម្រេច។ អ្នកស្រីបានឆ្លើយបដិសេធថាមិនដឹងរឿងកូនប្រុសជាអ្នកមានស្រី ទើបជាមូលហេតុដែលបណ្ដាលឲ្យកញ្ញា ស៊ុន ស្រីពេជ្រ ផ្ដាច់ពាក្យជាមួយកូនប្រុសនោះទេ ដោយអ្នកស្រីបញ្ជាក់ថាមូលហេតុដែលបណ្ដាលឲ្យពួកគេគឺទាល់តែភាគីទាំងពីរបានដឹង។

ជាមួយនឹងព័ត៌មានបែកបាក់ គេកត់សម្គាល់ថាតារាចម្រៀងស៊ុន ស្រីពេជ្រ ព្យាយាមមិនសូវទម្លាយនូវរឿងរ៉ាវនោះឲ្យមានការដឹងឮនោះទេ ប៉ុន្តែនាងក៏ធ្លាប់ទទួលស្គាល់រួចហើយថាខ្លួន និងអតីតគូរដណ្ដឹងពិតជាបានបែកគ្នាមែន។

នាងថាហេតុផលមិនចុះសម្រុងក្នុងពេលភពប្រសព្វគ្នាជាគូរដណ្ដឹងគឺជាមូលហេតុដែលនាំឲ្យគម្រោងអាពាហ៍ពិពាហ៍ត្រូវបានរលាយ ដែលគ្រោងធ្វើឡើងនៅឆ្នាំ២០១៧។ ប្រភពមួយចំនួនបានអះអាងថាលោកទៀវ វិសាល មានស្រីច្រើនទើបជាហេតុផលនាំឲ្យមានទំនាស់ឈានដល់ផ្ដាច់ពាក្យ ប៉ុន្តែអ្នកស្រី ផង់ ពៅ បានអះអាងថាមិនដឹងរឿងនេះ៕

មតិយោបល់