ព័ត៌មានសិល្បៈ និងកម្សាន្ត

សឿ សុធារ៉ា វិញ្ញាណបងប្រុសដាក់លក្ខណ្ឌ

ក្នុងពិធីសម្ពោធរឿង«កំពូលល្ងង់នៅអាស៊ី» តារាសម្ដែងអ្នកនាងសឿ សុធារ៉ា បានអះអាងថាលោក សឿ រ៉ាវុធ ដែលបានបង្កើតសម្អាងការសឿ សុធារ៉ា និងជាបងប្រុសតែម្នាក់របស់ខ្លួន ដែលបានចែកឋាន នៅបន្តពន្យល់សប្ដិដល់នាង ជាបន្តបន្ទាប់នាពេលចុងក្រោយ។ វិញ្ញាណរបស់លោកសំណូមពរនូវលក្ខណ្ឌសំខាន់មួយ ដែលធ្វើឲ្យនាងមិនធ្វើតាមគឺមិនបាន។

លក្ខណ្ឌដែលវិញ្ញាណបងប្រុស លោកប្រគល់ឲ្យនាងធ្វើតាមនោះ គឺទាមទារឲ្យនាងថែរក្សាសម្អាងការ ដែលជាស្នាដៃរបស់លោកកុំឲ្យបាត់បង់។ នាងថាវិញ្ញារបស់លោកនៅតែឈរពី ក្រោយអាជីពសម្អាងការ ហើយគ្រប់ពេលដែលខ្លួន មានភាពនឿយណាយនឹងអាជីព គឺវិញ្ញារបស់លោកតែងតែមកពន្យល់សប្តិ និងជួយដល់នាងនៅពេល ដែលនាងសុំឲ្យលោកដោះស្រាយ។ នាងថាខ្លួនមានបំណងបោះបង់អាជីព សម្អាងម្ដងៗរួចមកហើយ ប៉ុន្តែដោយសារលក្ខណ្ឌរបស់បងប្រុស ហើយគ្រប់ពេលដែលវិញ្ញាបងប្រុស បានប្រាប់គឺសុទ្ធតែបានដោះស្រាយយ៉ាងរលូន ទើបនាងសម្រេចចិត្តពង្រឹងអាជីព ដោយលែងមានគំនិតបោះបង់។ នាងថាខ្លួននឹងធ្វើឲ្យហាងសម្អាងការរបស់បងប្រុស ប្រែក្លាយជាក្រុមហ៊ុនធំមួយ ដោយក្រៅពីបានពង្រីកសម្អាងការ ក៏នឹងរៀបចំក្រុមការងារដូចជាផ្នែកពិធីការ ជាងថត ផលិតវីដេអូ និងដេគ័រសម្រាប់ទទួលពិធីមង្គលទាំងមូលផងដែរ។ នាងបានសម្ងំទម្លាយហាងចាស់ ជួសជុលថ្មី និងរៀបចំឲ្យក្លាយជាក្រុមហ៊ុនថ្មី ព្រោះតែមិនចង់ប្រឆាំងនឹងលក្ខណ្ឌ របស់បងប្រុសដែលបានពន្យល់សប្តិ ប្រាប់ជាហូរហែ។ នាងថាខ្លួនមិនអាចចេញឆ្ងាយពីមុខរបររបស់បងប្រុសបានទេ ក្នុងពេលវិញ្ញាណរបស់លោក ហាក់នៅវិលវល់ ហើយប្រាប់ដល់នាង និងសុំឲ្យនាងពង្រីកមុខរបរនោះកុំឲ្យបោះបង់។ នាងថាវិញ្ញាណបងប្រុសគឺលោកសឿ រ៉ាវុធ ដែលជាអ្នកជំនាញខាងតែងមុខ និងស្លៀកពាក់យ៉ាងចំណាននៅក្នុងសម្អាងការ នៅតែនៅក្បែរខ្លួន អ៊ីចឹងហើយទើបនាងសម្រេចចិត្តបោះទុនពង្រីកហាង ដោយទុនដែលបានទទួលនោះ ក៏មានការជួយរបស់វិញ្ញាណ បងប្រុសផងដែរ ដោយនាងប្រាប់ថាតំាងពី បានប្រកាសពង្រីកហាងគឺនាងរកបាន។ នាងថាខ្លួនមិនធ្វើឲ្យវិញ្ញាណបងប្រុស អស់សង្ឃឹមនោះទេ ទើបសុខចិត្តបោះបង់គម្រោង បើកអាជីពតាមចំណូលចិត្ត ហើយងាកមកកបោះទុនពង្រីកសម្អាងការ ឲ្យក្រោយជាក្រុមហ៊ុនធំមួយ ដែលគ្រោងនឹងបើកសម្ពោធ នៅដើមខែមករាក្នុងឆ្នាំ២០១៧ខាងមុខ។

https://www.youtube.com/watch?v=vEtSZIb0dzE&feature=youtu.be

មតិយោបល់