ព័ត៌មានសិល្បៈ និងកម្សាន្ត

ល្បែង​ដ៏អស្ចារ្យ​របស់មហាសេដ្ឋីរុស្ស៊ី អ្នក​​ឈ្នះនឹងទទួលបានប្រាក់ ១,៦ លានដុល្លារ​

ការរំលោភសេពសន្ថវៈនិងការសម្លាប់មនុស្សគឺនឹងបង្ហាញ​នៅលើតាមកញ្ជក់ទូរទស្សន៍ រុស្ស៊ី ឆាប់ តាមរយៈការបង្ហាញ​តាមឈុត​ឆាក​ពិតៗ ក្នុងGame2: Winter ។ នេះបើយោងតាម deadline ចុះផ្សាយកាលពីថ្ងៃទី​១៥ ខែធ្នូ ឆ្នាំ​២០១៦​។​

បន្ទាប់ពីសៀវភៅនិងកុនរឿង‹‹Hunger Games›› បានទទួលជោគជ័យមក មហាសេដ្ឋីរុស្ស៊ីម្នាក់គឺលោក Yevgeny Pyatkovsky បានបង្កើតល្បែងមួយដែលមានមនុស្សប្រុស ១៥ នាក់ ស្រី ១៥ នាក់ ហើយម្នាក់ៗមានតែកាំបិតមួយត្រូវប្រឹងរស់នៅក្នុងតំបន់ស៊ីបេរីអស់រយៈពេល ៩ ខែ (នៅខែរងា តំបន់នេះអាចត្រជាក់ដល់ ៤០ អង្សាក្រោមសូន្យ) ហើយត្រូវគេថត ២៤ ម៉ោងលើ ២៤ ម៉ោង តាមរយៈកាមេរ៉ាទាំង ២ ០០០ ដែលពង្រាយនៅលើផ្ទៃដីជាង ៣០០ ហិកតា ។ តាមរយៈល្បែងនេះបេក្ខជនត្រូវបង់ប្រាក់ចូលប្រកួត ១៥៨ ០០០ អឺរ៉ូ ប្រហែល ១៦៥ ០០០ ដុល្លារ​អាម៉េរិក ហើយត្រូវរស់នៅក្នុងបរិស្ថានតឹងតែងរួមទាំងហ្វូងឆ្កែចចក ខ្លាឃ្មុំ ។
ច្បាប់នៃល្បែង​នេះ គឺ បេក្ខជន និងបេក្ខនារីអាចធ្វើអ្វីក៏បាន រាប់ទាំងការសំលាប់ និង រំលោភតែក្នុងករណីនេះប៉ូលីសក៏មានសិទ្ធិចាប់អ្នកប្រព្រឹត្តល្មើសផងដែរ ។

អ្នកឈ្នះក្នុងល្បែងនេះនឹងទទួលបានរង្វាន់ជាប្រាក់ចំនួន ១,៦ លានដុល្លារ ។ នៅពេលមានរបួសហើយហៅការជួយសង្គ្រោះពីក្រៅនឹងត្រូវចាត់ទុកជាបោះបង់ការប្រកួត ។
បញ្ជាក់ផងដែរថា សម្រាប់ល្បែងនេះ នឹងផ្តើមថត នៅថ្ងៃទី​១ កក្កដា ឆ្នាំ​២០១៧ និង ដាក់ដំណើរការនៅថ្ងៃទី ១ ខែមេសា ឆ្នាំ​២០១៨ ដោយប្រទេសចំនួន ៦ តែប៉ុណ្ណោះ អាចមើលបាន អង់គ្លេស បារាំង អាល្លឺម៉ង់ អេស្ប៉ាញ ចិន និង អារ៉ាប់ ៕​

មតិយោបល់