ព័ត៌មានសិល្បៈ និងកម្សាន្ត

រស់ ព្រួយ និងនាង ប្រាក់សុគន្ធ ទទួលស្គាល់ថាខ្លួនសមនឹងធ្លាក់ពីការប្រកួត

នៅក្នុងវេទិកាប្រកួតប្រជែង Cambodia Idol បេក្ខជនរស់ ព្រួយ និង លោក នាង ប្រាក់សុគន្ធ មិនស្រក់ទឹកភ្នែកកស្ដាយលទ្ធផលទម្លាក់ចេញពី ការប្រលងចម្រៀងនេះ ដូចបេក្ខជនបេក្ខនារីមុនៗនោះទេ។ ផ្ទុយទៅវិញអ្នកទាំងបានប្រកាស ជាសាធារណៈថា ខ្លួនទទួលស្គាល់ចំពោះសមត្ថភាពសម្រាប់ការបាត់បង់ឱកាសទៅប្រកួតនៅវគ្គផ្ដាច់ព្រ័ត្រនោះផង។

បេក្ខជន នាង ប្រាក់សុគន្ធ បានអះអាងថាខ្លួនមិនតូចចិត្តនឹងការទម្លាក់របស់ទស្សនិកជន បូកផ្សុំជាមួយគណកម្មការនោះទេ ដោយសារតែលោកក៏បានដឹងថាខ្លួនមិនអាចទៅរួចជាមួយបេក្ខនារីឈិន ម៉ានិច្ច បេក្ខនារីហ៊ិន លីដា និងបេក្ខជននួន សុធារក្ស ដែលបានឈានឡើងទៅដណ្ដើមពាននៅចុងសប្ដាហ៍។ លោកថាអ្នកទាំង៣សមនឹងមានឱកាស ដោយលោកបានទាំងលើកឡើងថាអ្វីដែលជួយឲ្យលោកបានបន្តរហូតដល់វគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រកាលពីយប់ថ្ងៃទី១៨ ធ្នូ គឺជារឿងស័ក្តសម។ មិនខុសគ្នាដែរបេក្ខជនរស់ ព្រួយ ក៏ទទួលស្គាល់ចំពោះការធ្លាក់ចេញដូចគ្នាផងដែរ

ដោយលោកមិនយំសស្រិកសស្រាក់ដូចការធ្លាក់ចេញ របស់បេក្ខជនបេក្ខនារីដែលមានពិន្ទុទាបជាងគេមុនៗនោះឡើយ។ អ្វីដែលគេកត់សម្គាល់ គឺនៅលើបណ្ដាញហ្វេសប៊ុក គេឃើញមានការយល់ស្របថាការទម្លាក់លោក នាង ប្រាក់សុគន្ធ និងរស់ ព្រួយ គឺជារឿងត្រឹមត្រូវ ដែលផ្ទុយពីការបោះឆ្នោតទម្លាក់បេក្ខនារី ម៉ង់ ចាន់កញ្ញា កាលពីសប្ដាហ៍មុន។ មានការលើកឡើងថាបេក្ខជននួន សុធារក្ស បេក្ខនារីហ៊ិន លីដា និងបេក្ខនារី ឈិន ម៉ានិច្ច សមនឹងឡើងដណ្ដើមពាន ខណៈដែលឈិន ម៉ានិច្ច ត្រូវគេទស្សន៍ទាយភាគច្រើនថានឹងក្លាយជាម្ចាស់ពាន Cambodian Idol សម្រាប់រដូវកាលនេះ ៕

https://www.youtube.com/watch?v=NcfQPZ1k9F8

 

មតិយោបល់