តារាកំប្លែង កូទី ដែលមហាជនបានស្គាល់លោកក្នុងរឿងកុនជាច្រើនដូចជា រឿង អ្នកប្រដាល់មិនដែលឈ្នះ និងរឿង ខ្មោចត្រឡោកបែក ជាដើម ហើយតារារូបនេះមិនមែនត្រឹមតែជាតារាកំប្លែងទេ លោកមានអាជីពសិល្បៈពហុជំនាញជាច្រើនទៀត ដូចជា តារាចម្រៀង នឹង ជាពិធីករទូរទស្សន៍ ។
លោក កូទី តារាវ័យ ៣៥ ឆ្នាំមួយដួងនេះ បច្ចុប្បន្នមានគូស្នេហ៍ដែល ណង ក្វាង បានមើលចិត្តថ្លើមគ្នារយៈពេល ៣ ឆ្នាំហើយ ក៏ប៉ុន្ដែ តារាកំប្លែងរូបនេះបានប្រកាសក្ដែងៗក្នុងកម្មវិធីធ្វើម្ហូប របស់ស្ថានីយ៍ទូរទស្សន៍ប៉ុស្ដិ៍លេខ ៣ ថៃ ថា លោកព្រមរួចជាស្រេចដើម្បី រៀបអាពាហ៍ពិពាហ៍ជាគូស្នេហ៍ បើទោះបីជានាងមិនអាចមានកូនបានក៏ដោយ លោកសុខចិត្តចំណាយលុយមួយអាទិត្រ ៤ សែនបាត សម្រាប់គ្រូពេទ្យ ចាក់ថ្នាំឲ្យគូស្នេហ៍មានកូនក្ដី ក៏មិនខ្លាចនឹង ចំណាយដែរ ។
គួរបញ្ជា្កក់ផងដែរថា តារាកំប្លែង កូទី បានព្យាយាមសម្រកគីឡូអស់ ២៦ គីឡូ ហើយក្នុងការត្រៀមខ្លួនជាកូនកំលោះ ស្រស់សង្ហារនៅថ្ងៃមង្គលការនាពេលខាងមុខ ឆាប់ៗនេះ ៕
https://www.youtube.com/watch?v=8siuIDZYU6I




ប្រភព៖ khaosod
មតិយោបល់