តដូចរឿងភាគ! ឌួង ឆាយ ប្រកាសថា «បើនាងគ្រាន់បើកុំប្តឹងគេ មកស្បថ និងមើលភស្តុតាងជាមួយខ្ញុំរួចហើយចុះចេញពីផ្ទះខ្ញុំ»

(ភ្នំពេញ)៖ រឿងរ៉ាវរបស់លោក ឌួង ឆាយ ជាមួយអតីតភរិយា ហាក់មិនទាន់ចប់សព្វគ្រប់ឡើយ ព្រោះលោក ឌួង ឆាយ មិនសុខចិត្តរឿងមានសិទ្ធមើលថែកូនៗ ខណៈរូបលោកចង់ទៅលេង ឬជួបកូនៗ ដែលមិនត្រូវបានភរិយាអនុញ្ញាត ខណៈបច្ចុប្បន្ននៅតែបង្ហោះសារជាបន្តបន្ទាប់។ ជាពិសេស ប៉ុន្មាននាទីមុន លោក ឌួង ឆាយ ស្រាប់តែដាក់ថា «បើនាងគ្រាន់បើកុំប្តឹងគេ មកស្បថ និងមើលភស្តុតាងជាមួយខ្ញុំរួចហើយចុះចេញពីផ្ទះខ្ញុំ»។

លោក ឌួង ឆាយ បានសរសេរសារយ៉ាងដូច្នេះថា «បើនាងគ្រាន់បើកុំប្តឹងគេ មកស្បថ និងមើលភស្តុតាងជាមួយខ្ញុំរួចហើយចុះចេញពីផ្ទះខ្ញុំទៅនៅផ្ទះរបស់ម្តាយនាងវិញទៅបើនាងគ្រាន់បើដូចនាងនិយាយ។ ត្រឹមស្បថមិនហ៊ានស្បថផង ខ្លាំងដើរប្តឹងគេ។ នាងមិនខ្លាចបាបកម្មមែន កម្មពៀរមានពិត ទាន់ហន់ណាស់នាង ស្រវឹងបើកឡានបុកទ្រូងផ្លូវថ្ងៃមុនម្តងហើយមិនរៀងចាល ព្រះ និងទេវតាផ្តល់ឱកាសអោយនាងកែប្រែខ្លួនសារជាថ្មី។ ប៉ុន្តែនាងមិនភ្ញាក់រលឹកដឹងកំហុសកែប្រែខ្លួនសារជាថ្មីលៈបង់សុរាមេរយៈដើម្បីផ្តល់ភាពកក់ក្តៅអោយកូនៗ និងចែកពេលវេលាអោយខ្ញុំជាមួយកូនៗស្មើភាពគ្នា។ បើខ្ញុំជានាងខ្ញុំខ្មាស់គេណាស់ អានិតតែកូនៗខ្ញុំ»។

យ៉ាងណាមិញ គេមិនទាន់ដឹងនៅឡើយទេ ថាតើរឿងរ៉ាវនេះនឹងទៅជាយ៉ាងណា ខណៈមួយរយៈចុងក្រោយនេះ លោក ឌួង ឆាយ ត្រូវបានគេមើលឃើញថា កាន់តែបង្ហោះសារច្រើនឡើងៗ ទៅកាន់អតីតភរិយា ខណៈអតីតភរិយា នៅតបតអ្វីច្រើននោះឡើយ៕

មតិយោបល់

Leave a Reply

Your email address will not be published. Required fields are marked *