Roberto Firmino ខ្សែប្រយុទ្ធក្រុម Liverpool ត្រូវបានប៉ូលិសចាប់ពិន័យពីបទបើកបរដោយមានជាតិស្រវឹង អំឡុងពេលថ្ងៃបុណ្យណូអែលកន្លងទៅនេះ។
ប៉ូលិសក្នុងទីក្រុង Merseyside បាននិយាយដូច្នេះថា៖ “យើងបានជាប់ពិន័យបុរសវ័យ២៥ឆ្នាំម្នាក់ ដោយសារតែបើកបរដោយមានជាតិស្រវឹង នៅព្រឹកព្រលឹមនៃថ្ងៃបុណ្យណូអែលតែម្ដង។ Firmino ពីក្រុម Liverpool នឹងត្រូវប្រឈមមុខច្បាប់នៅថ្ងៃទី៣១ខែមករាខាងមុខនេះ”។ យ៉ាងណាមិញ ខាងក្លឹបនិងសាមីខ្លួនអាចនឹងដោះស្រាយបញ្ហានេះបានលឿនបំផុតមុនពេល ដើម្បីឱ្យអ្វីគ្រប់យ៉ាងដំណើរការល្អឡើងវិញក្នុងការជួយក្លឹបប្រជែងយកពានរង្វាន់លីគកំពូលអង់គ្លេស។
កីឡាកររបស់ជម្រើសជាតិប្រេស៊ីលខាងលើនេះ រកគ្រាប់បាល់បាន១៧គ្រាប់ហើយឱ្យក្រុមហង្សក្រហម ហើយក៏បង្ហាញទម្រង់លេងល្អណាស់ដែរជាមួយមិត្តរួមសញ្ជាតិ Philippe Coutinho ៕
មតិយោបល់