ព័ត៌មានជាតិ

ប្រទះឃើញសពទារិកាម្នាក់ស្លាប់ បង្កការភ្ញាក់ផ្អើលដល់សមត្ថកិច្ច

ភ្នំពេញ: ករណីឃាតកម្មលើទារិកាអាយុប្រហែល៥ខែ បង្កការភ្ញាក់ផ្អើលដល់សមត្ថកិច្ច កាលពីវេលាម៉ោង៨និង៤៥នាទីព្រឹក ថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០១៦ ត្រង់ចំណុចខនដូមួយកន្លែងក្បែរជ្រោះដាច់ស្នេហ៍ ស្ថិតក្នុងសង្កាត់ទួលសង្កែ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ។

ប្រភពព័ត៌មានបានឲ្យដឹងថា ក្នុងហេតុការណ៍នេះ សមត្ថកិច្ចបានឃាត់ខ្លួនជនសង្ស័យចំនួន២នាក់ ដោយមិនទាន់ដឹងប្រកដថាជាប់ពាក់ព័ន្ធជាមួយនឹងករណីឃាតកម្មនេះឡើយ ដែលស្ថិតនៅក្នុងការសង្ស័យ និងធ្វើការសាកសួរ។

បច្ចុប្បន្ន សមត្ថកិច្ចកំពុងធ្វើកោសល្យវិច័យ និងយកមកតំកល់នៅក្នុងវត្តមានរង្សីស្ថិតក្នុងសង្កាត់ទួលសង្កែ ។

ព័ត៌មានលម្អិត Post News ផ្សាយបន្តទៀត៕

មតិយោបល់