ព័ត៌មានសិល្បៈ និងកម្សាន្ត

សួង សុវណ្ណារ៉ា ចូលសង្គ្រោះបន្ទាន់ ក្រោយសម្លាប់ខ្លួនលើកទី២

ទើបតែបានអនុញ្ញាតិឲ្យចាកចេញពីមន្ទីរពេទ្យឯកជនបានប៉ុន្មានម៉ោង ពេលនេះផលិតករកម្មវិធីទូរទស្សន៍ល្បីឈ្មោះ លោក សួង សុវណ្ណារ៉ា ត្រូវបានគេទម្លាយថាចូលសង្គ្រោះបន្ទាន់ជាថ្មីទៀត នៅក្នុងមន្ទីរពេទ្យកាល់ម៉ែត្រ បន្ទាប់ពីលោកព្យាយាមធ្វើអត្តឃាតខ្លួនឯងជាលើកទី២។ នេះជាការប៉ុនប៉ងជាថ្មីម្ដងទៀត ខណៈដែលលោកទើបតែផ្ដល់សម្ភាសន៍ថា មានសម្ពាធផ្លូវចិត្តធ្ងន់ធ្ងរពិបាកដោះស្រាយ និងលែងចង់រស់។

ប្រភពពីហាងសារ៉ាយ សក្ខណា បានអះអាងថាមុនការបង្ហោះថា សម្លាប់ខ្លួនជាលើកទី២របស់លោកសួង សុវណ្ណារ៉ា គឺលោកបានទៅហាងរបស់សារ៉ាយ សក្ខណា កាលពីយប់ថ្ងៃទី២៧ ធ្នូ និងបាននិយាយលាតារាស្រីរូបនេះ ថាខ្លួននឹងស្លាប់។ សារ៉ាយ សក្ខណា ត្រូវបានគេប្រាប់ថាបានអោបលោក និងអង្វរករកុំឲ្យលោកគិតធ្វើផ្ដេសផ្ដាស់។ ប្រភពនោះបន្តថាមុនមកដល់ហាងសារ៉ាយ សក្ខណា លោកបានព្យាយាមញាំម្ឃុតជាមួយស្ករ-ស និងគ្រឿងពុលមួយចំនួនប៉ុន្តែធ្វើទុក្ខតែមួយប្រាវក៏លែងអីវិញ ទើបលោកសម្រេចចិត្តអារដៃជាលើកទី២ក្រោយបញ្ចប់ការយំយ៉ែក នៅក្នុងហាងសារ៉ាយ សក្ខណា។ លោកត្រូវគេជួយសង្គ្រោះ ដោយសារតែអ្នករាប់អានមិនទុកចិត្ត ហើយចូលទៅតាមក្នុងពេលសម្ងំនៅក្នុងបន្ទប់ម្នាក់ឯងមួយភ្លែត។ លោកបានអាដៃនៅកន្លែងរបួសថ្មី ដោយដៃម្ខាងត្រូវគេអះអាងថា បានអារឡើងចង់សព្វកន្លែងតែម្ដង បណ្ដាលឲ្យហូរឈាមខ្លាំង។

លោកសួង សុវណ្ណារ៉ា បានឆ្លើយតបក្រោយបញ្ជូនទៅសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យកាល់ម៉ែត្រមុនថា ខ្លួនលែងចង់រស់ ហើយលោកមិនយល់ទេថាហេតុអ្វីលោកព្យាយាមសម្លាប់ដល់ទៅ២ដង តែមិនអាចស្លាប់បាន។ លោកថាសម្ពាធផ្លូវចិត្តគឺជាអ្វីដែលលោកពិបាកទទួល ហើយលោកមិនយល់ថា ការតស៊ូរស់គឺជាជម្រើសដ៏ល្អនោះឡើយ។ លោកបញ្ជាក់តាមឆាតដោយសំឡេងខ្សាវៗថា «បងៗខ្ញុំពិតជាសម្លាប់ខ្លួនលើកទី២មែន ខ្ញុំមានរឿងពិបាកច្រើនណាស់បង ខ្ញុំអត់ចង់រស់ទេ ដៃខ្ញុំខ្ញុំអារឡើងចង់សុះសាច់អស់ហើយ ហើយមិចក៏មិនស្លាប់ ខ្ញុំព្យាយាមលេបថ្នាំ និងញាំម្ឃុតជាមួយស្ករតែគេមកជួយខ្ញុំបានជាខ្ញុំមិនស្លាប់ ខ្ញុំអត់ចង់រស់ទេ!»។ លោកនៅតែប្រើពាក្យអស់សង្ឃឹម ខណៈដែលលោកមិនឆ្លើយឲ្យដឹងថា សម្ពាធផ្លូវចិត្តរហូតដល់បាត់បង់ សតិលែងចង់រស់នៅគឺជាអ្វី។

មកទល់ពេលក៏ប៉ុនប៉ងសម្លាប់ខ្លួនឯងម្ដងជាពីរដង របស់លោកសួង សុវណ្ណារ៉ា គឺជាអ្វីដែលគេកម្រឃើញ ខណៈដែលស្ថានភាពនេះ នៅតែមានអ្នកលើកទឹកចិត្តលោក បញ្ឈប់ការគិតខ្លី ហើយធ្វើបាបខ្លួនឯងដូចក្នុងពេលនេះ៕

មតិយោបល់