ព័ត៌មានសិល្បៈ និងកម្សាន្ត

ឆម្ភូ អារីយ៉ា លើកពានតារាចិត្តបុណ្យប្រចាំ២០១៧ ក្នុងវេលាកាន់ទុក្ខព្រះមហាក្សត្រថៃ

ការជួបជុំគ្នាជារៀងរាល់ឆ្នាំ ក្នុងកម្មវិធីសប្បុរសធម៌ក្នុងការលើកទឹកចិត្តដល់ប្រជាជន ឆ្នាំថ្មីនេះ មានសារព័ត៌មានសិល្បៈកំសាន្តជាច្រើនបាន លើកកំពស់ នាង ឆម្ភូ អារីយ៉ា ជាតារាឧស្សាហ៍ ចិត្តបុណ្យ ក្នុងការចម្អិន ម្ហូបអាហារដល់ប្រជាជនដោយចិត្តសប្បុរស ដោយមិនរំពឹងការតបស្នងមកវិញឡើយ នាឱកាសកសាងបុណ្យកុសលនាថ្ងៃ កាន់ទុក្ខព្រះមហាក្សត្រថៃ ភូមិផុន អាឌុនយ៉ាដេត ។

អ្នកនាង ឆម្ភូ អារីយ៉ា បន្ទាប់មានបែកដំណឹងរលូតកូនក្រោយមក នាងបានទទួលការលើកទឹកចិត្តពី ហ្វេនៗ ក្រុមគ្រួសារ យ៉ាងខ្លាំងរហូតដល់នាងមិនអាចទប់ទឹកភ្នែក ហើយការសាងកុសលលើកនេះ សង្ឃឹមថាមានរឿងល្អជាច្រើនកើតមាន ក្នុងជីវិតរបស់នាង ដែលនាពេលខាងមុខនេះ នាងរំពឹងនឹងយកកូនចំនួន ៤ នាក់ តែម្ដង ។

គួរបញ្ជាក់ផងដែរថា លទ្ធផលសម្រេចនៃការបោះឆ្នោតបានឲ្យដឹងថា ពិន្ទុសរុបជាលទ្ធផលចុងក្រោយបានសម្រេចដោយបោះឆ្នោតគាំទ្រ បានទៅលើអ្នកនាង ឆម្ភូ អារីយ៉ា ជាតារាសម្ដែងល្បីឈ្មោះ ៕


ប្រភព៖ khaosod

មតិយោបល់