ព័ត៌មានជាតិ

លក់កាហ្វេមិនសូវកាក់កប បន្ថែមអាជីពលក់ថ្នាំញៀន សមត្ថកិច្ចក្របួចជាប់

កណ្តាលៈ ជនសង្ស័យម្នាក់ ត្រូវបានកម្លាំងមន្ត្រីជំនាញខេត្ត សហការជាមួយកម្លាំងអធិការដ្ឋាននគរបាលស្រុកកណ្ដាលស្ទឹង និងកម្លាំងប៉ុស្ដិ៍នគរបាលបឹងខ្យាង ធ្វើការឃាត់ខ្លួនកាលពីវេលាម៉ោង៤រសៀលថ្ងៃទី២ ខែមករា ឆ្នាំ២០១៧ នៅចំណុចភូមិប្រឡាយ ឃុំបឹងខ្យាង ស្រុកកណ្ដាលស្ទឹង ខេត្តកណ្ដាល។

ជនសង្ស័យមាន​ឈ្មោះ ​ស៊ឹម រិទ្ធ ភេទប្រុស អាយុ៣២ឆ្នាំ មុខរបរលក់កាហ្វេ មានទីលំនៅភូមិប្រឡាយ ឃុំបឹងខ្យាង ស្រុកកណ្ដាលស្ទឹង ខេត្តកណ្ដាល ព្រមទាំងដកហូវត្ថុតាង -ម្សៅក្រាមពណ៌សថ្លាសង្ស័យជាសារធាតុញៀន១កញ្ចប់តូច -លុយខ្មែរ៣០.០០០រៀល -ថង់ផ្លាស្ទិចសម្រាប់វេចខ្ចប់ថ្នាំញៀនមួយចំនួន។

សមត្ថកិច្ចបានឲ្យដឹងថា នៅមុនពេលកើតហេតុកម្លាំង​ជំនាញ​ផ្នែកគ្រឿងញៀនបានផ្ដល់ព័ត៌មានពីការទិញថ្នាំញៀននៅផ្ទះរបស់ជនសង្ស័យឈ្មោះស៊ឹម រិទ្ធ ដោយទិញថ្នាំបាន១កញ្ចប់តូច កម្លាំងមន្ត្រីជំនាញខេត្ត សហការជាមួយកម្លាំងអធិការដ្ឋាននគរបាលស្រុកកណ្ដាលស្ទឹង និងកម្លាំងប៉ុស្ដិ៍នគរបាលបឹងខ្យាង បានឈានដល់ការឃាត់ខ្លួនជនសង្ស័យតែម្ដង រួចបញ្ជូនមកអធិការដ្ឋាននគរបាលស្រុកកណ្ដាលស្ទឹង ដើម្បីបន្តចាត់ការតាមនីតិវិធី៕

មតិយោបល់