ព័ត៌មានជាតិ

ថៃ​សហការ ចាប់ជនអគតិ​ កាត់តព្រះឆាយាល័ក្ខណ៍ស្តេចខ្មែរ

ដោយយោងតាម គេហទំព័រ khaosod ចុះផ្សាយនាថ្ងៃទី ០៣ ខែមករា ឆ្នាំ ២០១៧ ដោយដកស្រង់ព័ត៌មានចេញពីសារព័ត៌មាន អេអេហ្វភី ថា ប៉ូលិសព្រះជាណាចក្រកម្ពុជាបានចាត់កម្លាំងតាមរក ជនសង្ស័យចំនួន បី នាក់ ដែលបានលួចមកសម្ងំលាក់ខ្លួននៅក្នុងប្រទេស ថៃ ចំនួនមួយនាក់ ពីបទ កាត់តព្រះឆាយាល័ក្ខណ៍ ព្រះករុណា ព្រះបាទ ព្រះនរោត្តម សីហមុន្នី ជាព្រះមហាក្សត្រកម្ពុជា រួចយកមកកាត់តលាយជាមួយរូបអាសអាភាស ហើយបានបង្ហោះនៅក្នុងសង្គម ហ្វេសប៊ុក នាខែធ្នូ ឆ្នាំ ២០១៦ កន្លងថ្មីនេះ ។

ក្រសួងពាក់ និងមន្ដ្រីទទួលបន្ទុករបស់ប្រទេសកម្ពុជា បានអះអាងថា ខាងប៉ូលិសកំពុងស៊ើបអង្កេតលើករណីមួយនេះ ព្រមទាំងបញ្ជារឲ្យចាប់ក្រុមជនសង្ស័យមកផ្ដន្ទាទោសតាមផ្លូវច្បាប់ តាមមាត្រា ៤៤៥ ដែលបានចែងថា បុគ្គលណាដែលបានប្រព្រឹត្តខុស នឹងត្រូវដាក់ទោសជាប់គុកមិនលើស ៦ ខែ ។

សូមបញ្ជាក់ផងដែរថា នេះជាសារព័ត៌មានថៃបានចុះផ្សាយក្នុងការចូលរួមសហការជូនដំណឹងដល់ មន្ដ្រីប៉ូលិស ដើម្បីចាប់បញ្ជូនជនសង្ស័យមកកាត់ទោសនៅប្រទេសកម្ពុជា វិញផងដែរ៕

ប្រភព៖ khaosod.

មតិយោបល់