រុស្ស៊ីៈ នេះមើលទៅដូចជាពិធីអាពាហ៍ពិពាហ៍ ចុងក្រោយរបស់កូនក្រមុំមាឌធំរុំព័ទ្ធដោយជាតិខ្លាញ់១៩ឆ្នាំម្នាក់ឈ្មោះ Evka ជាជនជាតិ រុស្ស៊ី ជាមួយកូនកំលោះ លោក Lukas អាយុ២០ឆ្នាំ នាងចំណាយលុយកាត់ឈុតអាពាហ៍ពិពាហ៍តម្លៃប្រមាណជាង ២២ ម៉ឺនដុល្លារ ។ នេះយោងតាមគេហទំព័រ Thesun នៅថ្ងៃទី៣ ខែតុលា ឆ្នាំ២០១៦ ។
ក្នុងការរក្សាប្រពៃណី ពិធីមង្គលការរបស់នាងត្រូវបានរៀបចំរយៈពេល បួនថ្ងៃ មានការអញ្ចើញចូលរួមពីសំណាក់ភ្ញៀវកិតិ្តយស ដែលភ្ញៀវនៅក្នុងពិធីបានខ្ទាស់ប្រាក់អឺរ៉ូ ៥០០អឺរ៉ូ ជាប់ជាមួយនឹងឈុតអាពាហ៍ពិពាហ៍របស់នាងក្នុងមង្គលនោះ។
គួបញ្ចាក់ផងដែរថា អាពាហ៍ពិពាហ៍ដ៏អធិកអធមមួយរំលេចទៅដោយអលង្ការ មាស ប្រាក់ ស្រោចពេញខ្លួនទាំងកូនក្រមុំ និងកូនកំលោះផងដែរ។ វាពិតជាអស្ចារ្យមែន សម្រាប់មង្គលការមួយនេះ ព្រោះថាកម្មវិធីទាំងមូលចំណាយអស់ជាង ៤ម៉ឺនដុល្លារ ៕
សូមទស្សនាឃ្លីបវីដេអូ អាពាហ៍ពិពាហ៍ដ៏អធិកអធមខាងក្រោមនេះ ៖
https://www.youtube.com/watch?v=P0_FqyYaVw4
មតិយោបល់