ព័ត៌មានជាតិ

រថយន្តក្រុង ថោង ស៊ីង បង្កគ្រោះថ្នាក់ហើយ តៃកុងរត់បាត់

ព្រះសីហនុ: គ្រោះថ្នាក់ចរាចរណ៍រវាងរថយន្តក្រុងដឹកអ្នកដំណើរ VIP ១គ្រឿងរបស់​ក្រុមហ៊ុន ថោង ស៊ីង បើកកៀរម៉ូតូមួយគ្រឿងកាលពីវេលាម៉ោង៩ព្រឹកថ្ងៃ៩ ខែមករា ឆ្នាំ២០១៧ នៅលើផ្លូវជាតិលេខ4 ត្រង់ចំណុចផ្លូវចូលសាលាសង្កាត់លេខ1ថ្មី ស្ថិតក្នុងភូមិ1 សង្កាត់1 ក្រុង/ខេត្តព្រះសីហនុ។

អ្នកឃើញហេតុការណ៍បានឲ្យដឹងថា មុនពេលកើតហតុគេឃើញម៉ូតូម៉ាក Honda C-125 ពណ៌ខ្មៅ គ្មានស្លាកលេខ បើកបរដោយឈ្មោះ ប្រាក់ ស្រី ភេទប្រុស អាយុ៦៥ឆ្នាំ ជានិវត្តជនយោធា មានទីលំនៅ ក្រុម36 ភូមិ3ទំនប់រលក សង្កាត់1 ក្រុង/ខេត្តព្រះសីហនុ ធ្វើដំណើរទិសដៅពីក្រុងព្រះសីហនុមកភ្នំពេញ លុះមកដល់ចំណុចកើតហេតុខាងលើ ម៉ូតូបានបត់ឆ្វេងចូលសាលាសង្កាត់លេខ1 ក៏ត្រូវរថយន្តក្រុងដឹកអ្នកដំណើររបស់​ក្រុមហ៊ុន ថោង ស៊ីង ពណ៌ទឹកក្រូច ស្លាកលេខ ភ្នំពេញ 3D-5342 ធ្វើដំណើរស្របគ្នា បានកៀរម៉ូតូពីក្រោយដួល បណ្តាលឲ្យអ្នកបើកបរម៉ូតូរងរបួសស្រាល។ ក្រោយកើតហេតុអ្នកបើករថយន្តក្រុង ថោង ស៊ីង ដាក់សាប៊ូរត់គេចខ្លួនបាត់ស្រមោល។

ភ្លាមៗនោះ សមត្ថកិច្ចមូលដ្ឋានចុះអន្តរាគមន៍ យក​រថយន្ត និងម៉ូតូ មករក្សាទុកនៅការិយាល័យនគរបាលចរាចរណ៍ផ្លូវគោក ដើម្បីរង់ចាំដោះស្រាយពេលក្រោយ៕

មតិយោបល់