ថ្មីនេះៗមានរឿងផ្ទុះកំហឹងពីសំណាក់ហ្វេនៗរបស់ Sandara Park អតីតសមាជិកក្រុមចម្រៀង 2NE1 ត្រូវបានគេទម្លាយរូបភាពតារាថៃ ដេកឱបគ្នាជាមួយរូបនាង នៅលើគ្រែ ដែលរូបនោះទៀតសោត ជារូបរបស់តារាចម្រៀងថៃ លោក ចូក សូឃូល ដែលជាតារាចម្រៀង ប្រចាំផលិតកម្ម GMM Grammy ដោយការបង្ហោះរូបអ្នកទាំងពីរ ត្រូវបានកាត់តដោយក្រុមអ្នកលេង បណ្ដាញសង្គម ដែលជាប្រភេទមនុស្សបង្កភាពចលាចលដល់សង្គម។
សាមីខ្លួនជាតារាចម្រៀងថៃ មានការមិនពេញចិត្តយ៉ាងសម្បាចំពោះរឿងនេះ រួមទាំងទប់កំហឹងមិនបានចំពោះហ្វេន តារាកូរ៉េ ខាងត្បូង នាង Sandara Park ដែលបានចូលមកបញ្ចេញមតិ ទាំងមានអ្នកខ្លះទៀតមើលងាយរូបលោក លោកគ្រាន់ប្រាប់អ្នកសារព័ត៌មានថៃ ថា នឹងរកវិធានការសហការជាមួយប៉ូលិសវែកមុខជនបង្ករឿង នឹងផ្ដន្ទាទោសទៅតាមច្បាស់ ៕
ប្រភព៖ tvpoolonline , brajaojoke
មតិយោបល់