បើទោះជាមិនទាន់មានឈ្មោះបោះសំឡេង ខ្ទរខ្ទារក្នុងពិភពសិល្បៈ ក៏តារាសម្ដែងមុខឌឺលោក ឃីម រតនៈ ត្រូវគេស្គាល់ភាគច្រើន តាមរយៈការសម្ដែងច្រើនរឿងនាពេលចុងក្រោយ។ ក្នុងពិធីខួបកំណើតកាលពីយប់ថ្ងៃទី១៣ មករា លោកក៏បានទម្លាយអោយដឹងពីមូលហេតុហក់ចូល សិល្បៈ ព្រោះតែរឿងក្ស័យធនមុខជំនួញដល់ទៅ២លើកជាប់គ្នានោះផងដែរ។
នៅក្នុងភោជនីយដ្ឋានលីវីកាហ្វេ ស្ថិតនៅជិតវិទ្យាល័យបឹងកេងកង លោកឃីម រតនៈត្រូវបានមិត្តភ័ក្រ្តធ្វើខួបកំណើតអោយក្នុងទិដ្ឋភាពពញាក់អារម្មណ៍ ដើម្បីអោយលោកសប្បាយចិត្ត ក្នុងវ័យគម្រប់២៩ឆ្នាំ។ ពិធីខួបកំណើតឆ្នាំនេះ លោកថាមិនធ្វើធំដុំនោះទេ ដោយសារតែមមាញឹកការសម្ដែង មិនមានពេលគិតគូ និងមិនចង់រំខានតារារួមអាជីព។ យ៉ាងណាមិញ លោកក៏គ្រោងរកឱកាសជួបជុំតារាសិល្បៈជាទ្រង់ទ្រាយធំ ក្នុងពេលធូរដៃផងដែរ។ នៅថ្ងៃពិធីខួបនោះ លោកថាមិត្តភ័ត្រ្តអ្នកសិល្បៈធ្វើខួបអោយ៣លើកដោយពិធីដែលបានប្រារព្ធនៅហាងវីលីកាហ្វេ គឺជាលើកទី២ ហើយបន្ទាប់ពីចប់ភ្លាម ក៏ត្រូវមិត្តភ័ត្រ្តរៀបចំអោយជាលើកទី៣មួយកន្លែងទៀត រហូតដល់ពាក់កណ្ដាលអធ្រាត។ លោកថាឆ្នាំនេះអត់ធ្វើខួបធំ ប៉ុន្តែបើនិយាយពីអារម្មណ៍រំភើបគឺខ្លាំង ដោយសារតែទទួលបានឱកាសផ្លុំនំដល់ទៅ៣លើកក្នុងមួយថ្ងៃ។
លោកឃីម រតនៈ និយាយថាក្រោយពីមានប្រវត្តិអស់ពីខ្លួន ក្នុងមុខជំនួញបើកហាងកាត់សក់ និងសាឡន និងបើកហាងលក់ខោអាវរហូតដល់អស់លុយកាក់ពីខ្លួន លោកប្រកាសមិនធ្វើគម្រោងបើកជំនួញទៀតទេ បើទោះជាបានដឹងទទួលសម្ដែងតែមួយ មុខនឹងពិបាករកលំនឹងក្នុងជីវិត។ លោកថាសុខចិត្តប្រើជីវិត ចុងក្រោយជាមួយការសម្ដែង ប៉ុន្តែលោកក៏អាចចាកចេញទៅរស់នៅក្រៅប្រទេសផងដែរ ប្រសិនបើគម្រោងដែលលោកគិតគូរចេញរួច។ លោកថាការងារសិល្បៈទទួលផលវិជ្ជមាន ទើបលោកត្រាំត្រែង បើទោះមិនសល់លុយកាក់សម្រាប់សមនឹងការទទួលស្គាល់ក្នុងសិល្បៈ។ ខាងក្រោមនេះជាបទសម្ភាសន៍ របស់លោកឃីម រតនៈ ពាក់ព័ន្ធនឹងការបើកកកាយពីជីវិត អតីតកាលមួយចំនួន មុនក្លាយខ្លួនជាតារាសម្ដែង៖
https://www.youtube.com/watch?v=f435NH95SVQ




























មតិយោបល់