ព័ត៌មានសិល្បៈ និងកម្សាន្ត

កូនស្រី គង់ សុជាតិ កុងត្រាផ្លូវការអោយផលិតផលល្បីឈ្មោះនៅសិង្ហបុរី

នៅថ្ងៃ២២ មីនា នេះ អ្នកនាងគង់ សុជាតិ ដែលត្រូវបានគេស្គាល់ថាជាតំណាងផលិតផលម្សៅទឹកដោះគោ នូទ្រីម៉ាម(Nutrimum) បានទម្លាយអោយដឹងថាកូនស្រីរបស់អ្នកនាងត្រូវបានក្រុមហ៊ុនដដែលមួយនេះ ជ្រើសអោយក្លាយជាតំណាងបន្តពីអ្នកនាងជាផ្លូវការហើយ ដោយនាងតូចត្រូវតំណាងអោយផលិតផលម្សៅទឹកដោះគោ នូទ្រីលេត ( Nutrilatt) ដែលជាផលិតផលល្បីឈ្មោះរបស់សិង្ហបុរី និងត្រូវបានចរាចារណ៍លក់នៅក្នុងប្រទេសកម្ពុជា៥ឆ្នាំមកហើយ។ អ្នកនាងបានអះអាងថាសប្បាយចិត្តណាស់ ដោយសារតែកិច្ចកុងត្រានោះ គឺមានរយៈរហូតដល់៣ឆ្នាំ ហើយតម្លៃខ្លួនកុងត្រារបស់កូនស្រីអ្នកនាងក៏ខ្ពស់មិនធម្មតា។

អ្នកនាងគង់ សុជាតិ បានប្រកាសជាចំហរថា អ្នកនាងសប្បាយចិត្តយ៉ាងខ្លាំងដែលក្រុមហ៊ុននូទ្រីលេត សម្រេចចិត្តជ្រើសយកកូនស្រីរបស់អ្នកនាង គឺ ទារិកា ជាសុជាតិនារី អោយក្លាយជាតំណាងម្សៅទឹកដោះគោ នូទ្រីលេត បន្ទាប់ពីអ្នកនាងបានក្លាយជាតំណាងរបស់«នូទ្រីម៉ាម»យ៉ាងជោគជ័យ។ ក្រៅពីផ្ដល់តម្លៃខ្លួនអ្នកនាងថា ក្រុមហ៊ុនក៏ ប្រកាសផ្ដត់ផ្គង់ម្សៅទឹកដោះគោនូទ្រីលេតអោយកូនស្រីអ្នកនាងពេញរយៈពេល៣ឆ្នាំ ដោយឥតគិតថ្លៃផងដែរ ដើម្បីអោយកូនរបស់អ្នកនាងមានសុខភាពល្អ និងរឹងមាំ។ អ្នកនាង ពន្យល់ថា ហេតុផលដែលអ្នកនាងសម្រេចចិត្តជ្រើសយកផលិតផលនូទ្រីលេត អោយក្លាយជាអាហារបំប៉នរបស់កូនស្រី គឺដោយសារផលិតផលមួយនេះត្រូវបានទទួលស្គាល់ថាជាផលិតផលទឹកដោះគោល្បីឈ្មោះរបស់ប្រទេសសិង្ហបុរីជាយូរមកហើយ ហើយត្រូវបានទទួលស្គាល់ជាអន្តរជាតិនៅក្នុងប្រទេសជាច្រើន បូករួមទាំងនៅកម្ពុជា។ អ្នកនាងថាខ្លួនមានទំនុកចិត្តលើផលិតផលមួយនេះ ថាជាផលិតផលល្អសម្រាប់កូនស្រីខ្លួន ទើបអ្នកនាងសម្រេចចិត្តអោយកូនជ្រើសទទួលទានជាប្រចាំ និងបានយល់ព្រមធ្វើជាតំណាងរបស់ផលិតផលមួយនេះជាផ្លូវការ។ អ្នកនាងថាក្រុមហ៊ុននឹងតម្រូវអោយកូនស្រីរបស់អ្នកនាងឡើងទៅថតស្ពតនៅក្នុងប្រទេសសិង្ហបុរីរយៈពេលខាងមុខ បន្ទាប់ពីកិច្ចកុងត្រាត្រូវបានធ្វើឡើង។

លោក ទឹម វណ្ណា អ្នកតំណាងផលិតផល ចែកចាយរបស់ក្រុមហ៊ុន នូទ្រីលេត នៅកម្ពុជាបានអះអាងថា ហេតុផលដែលក្រុមហ៊ុនម្រេចជ្រើសយកកូនស្រីរបស់អ្នកនាងអោយក្លាយជាតំណាងរបស់ផលិតផលនូទ្រីលេត នៅកម្ពុជា គឺដោយសារក្រុមហ៊ុនចង់ផ្ដល់បទពិសោធន៍ក្នុងការថែរបំប៉នទារករបស់តារាល្បីម្នាក់ អោយអ្នកដែលត្រូវការកូនធំធាត់ដោយរឹងមាំ និងឆ្លាតវ៉ៃ អោយស្គាល់ពីអត្ថប្រយោជន៍របស់ផលិតផលមកពីសិង្ហបុរី។ លោកថាកូនស្រីរបស់អ្នកនាងគង់ សុជាតិ ត្រូវបានថែបំប៉នតាំងពីដំណាក់ស្ថិតនៅក្នុងពោះ ទើបក្រុមហ៊ុនបន្តអោយកុងត្រាធ្វើជាតំណាង ដើម្បីបន្តផ្ដល់នូវបទពិសោធន៍ និងគុណប្រយោជន៍ដល់កូនស្រីរបស់អ្នកនាងអោយមហាជនបានឃើញពីសុខភាពបន្តទៀត៕

មតិយោបល់